ទស្សននយោបាយ

ក្រោម​ឧត្តម​គតិ និង​សម្ប​ជញ្ញៈ ស្រ​ឡាញ់​ជាតិ មាតុ​ភូមិនិង​ដោយ​ស្រប​តាម​ស្មា​រតី រដ្ឋ​ធម្ម​នុញ្ញ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ឆ្នាំ​១៩៩៣ ត្រង់​​មាត្រា៣៥ ចែងថាៈ « ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទាំង​ពី​រ​ភេទមាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម ក្នុង​ជី​វភាព​នយោ​បាយ សេដ្ឋ​កិច្ច សង្គម​កិច្ចនិង​វប្ប​ធម៌​របស់​ប្រ​ទេស​ជាតិ ។ សេច​ក្តី​ស្នើ​ទាំង​ឡាយ​របស់​ប្រ​ជា​ពល​រដ្ឋ ត្រូវ​បាន​ទទួល​ការ ពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គ​ការ​រដ្ឋ​»

         ដោយ​ក្នុង​ន័យ​នេះយើង​បាន​ប្រ​មូល​​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​ ពី​គ្រប់​និន្នា​ការ ដោយ​​​​មិន​​ប្រ​កាន់​​វណ្ណៈឋានៈ​សង្គម ឬ ដើម​កំ​ណើត ជំនឿ សាសនា និង​និ​ន្នា​ការ​នយោ​បាយ ពី​អតីត​កាល ដោយ​​រួម​​សា​មគ្គី​ជា​ធ្លុង​មួយដើម្បី​ការ​ពារ​មាតុ​ភូមិ ការ​ពារ​សេ​រី​ភាព យុត្តិ​ធម៌​សង្គម និង​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ សេ​រីព​ហុ​បក្សក្នុង​បុព្វ​ហេតុ​សុភ​មង្គល និង​សេច​ក្តី​ថ្លៃ​ថ្នូរ នៃ​ប្រ​ជា​ពល​រដ្ឋ​ខែ្មរ​។