គោលនយោបាយ ២៧ ប្រការ

សេចក្តីផ្តើម:

            គណបក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ​(គ.​.​.​ប)នឹង​ត្រូវ​អនុម័ត​ជា​ឯក​ច្ឆ័ន្ទ​នូវ​គោល​ន​យោ​បាយ​គណ​បក្ស​ ​ជា​អាទិ​ភាព​ចម្បងៗ​របស់​ខ្លួន​ ក្នុង​សមាជ​បក្ស​លើក​ទី ១ ដែល​ត្រូវ​បាន​ប្រា​រព្ធ​ធ្វើ​ឡើង នា​ថ្ងៃទី​០៩ ខែ​កញ្ញាឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​ត្នោត​ឃុំ​គគីរ​ស្រុក​កៀន​ស្វាយ​ខេត្ត​កណ្តាល​ដើម្បី​កំណត់​គោល​នយោ​បាយ​ជាតិ​របស់​​គ​ណបក្ស​ និង​ជា​យុទ្ធ​សាស្រ្ត​សម្រាប់​ឈាន​ទៅ​ដឹក​នាំ រាជ​រដ្ឋា​ភិ​​​បាល​ នៃ​ព្រះ​រា​ជា​ណាច​​ក្រក​ម្ពុជា  នៅ​ពេល​ជាប់​ឆ្នោត​ក្នុង​អា​ណត្តិ​ខាង​មុខ​នេះ​។

ប្រការ ១ :  អំពី​អំ​ណាច នៃ​ស្ថា​ប័ន​ព្រះ​មហា​ក្សត្រ

            រាជ​រដ្ឋា​ភិ​បាល​ដែល​ដឹក​នាំ​ដោយ គ.​ស.​.​ នឹង​រៀប​ចំ​តាក់​តែង​នូវ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ និង​ការ​ប្រ​ព្រឹត្ត​​ទៅ នៃ​អំ​ណាច​ស្ថា​ប័ន ព្រះ​មហា​ក្សត្រ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឆ្នាំ​១៩៩៣។

            ដើម្បី​ឲ្យ​​​ស្ថា​ប័ន​ព្រះ​មហា​ក្សត្រ ស្ថិត​នៅ​ឯក​រាជ្យ អព្យា​ក្រឹត្យ​ឥត​លម្អៀង​ និង​​មិន​រង​ឥទ្ធិ​ពល​ពី​គណបក្ស​ន​យោ​បាយ​ ឬ ក្រ​សួង​ស្ថា​ប័ន​ណា​មួយ នៃ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​។  ស្ថា​ប័ន ព្រះ​មហា​ក្សត្រ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​ និង​គ្រប់​គ្រង​ដោយ​ផ្ទាល់​ពី​អង្គ​ព្រះ​មហា​ក្សត្រ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។

ប្រការ ២ :  អំពីឯករាជ្យភាព នៃប្រព័ន្ធយុត្តិធម៌                                 

          រាជ​​រដ្ឋា​ភិបាលដែល​ដឹក​នាំ​ដោយគ.​ស.​ស.​ប នឹង​រៀប​ចំ​តា​ក់​តែង​ច្បាប់​ស្តី​ពីការ​រៀបចំ​ និង​ការ​ប្រ​ព្រឹត្ត​ទៅ​ នៃ​​អំណាច​អង្គការ​តុលាការ​ឡើង​វិញ​ ​និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅ​ក្រម​​ ព្រះ​រាជ​អាជ្ញា​ និង​ច្បាប់​ស្តី​ពី​​ឧត្តម​ក្រុម​ប្រឹក្សា​​នៃ​អង្គចៅ​ក្រម​ ក្នុង​ការ​ធានា​បាន​នូវ​ឯក​រាជ​ភាព​ពិត​ប្រា​កដ​​ ដើម្បី​ភាព​រឹង​មាំ​នៃ​ប្រ​ព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​។​ ជា​​ពិ​សេ​ស​​ ត្រូវ​កំ​ណត់​យ​ន្តការ​​ជាតិ​​ស្តីពី​ការ​បែង​ចែក​អំ​ណាច​កំពូល​ទាំង​បី​​គឺ​អំ​ណាច​នី​តិ​ប្បញ្ញ​ត្តិ ​អំ​ណាច​ នី​តិ​ប្រ​តិ​ប​ត្តិ និង​អំ​ណាច​តុលា​ការ​ ដូច​ដែល​​មាន​ចែង​ក្នុង​ជំពូក​ទី ​១១​ថ្មីនៃ​រដ្ឋធ​ម្មនុញ្ញ នៃ​ ព្រះ​​​​​​រា​ជា​​ណា​​​ច​ក្រក​ម្ពុជា​ ​ឆ្នាំ​​ ១​​​៩​​៩​​៣​​ ។

            ចំ​ពោះ​កា​រ​រៀ​ប​ចំ​កំ​ណែ​ទ​ម្រ​ង់​ច្បា​ប់​ទាំង​នេះ​ជា​ថ្មីគឺ​ត្រូវ​ផ្អែក​តាម​គោល​កាណ៍​ណែនាំ​ ស្តី​ពី​ឯក​រាជ​ភាព​ នៃ​​​​​អង្គ​ការ​​តុលា​​ការ​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ដែល​មាន​ចែង​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត លេខ​ចុះ .៤០​/១៤៦ ​ថ្ងៃទី​ ១៣​ ខែធ្នូ ឆ្នាំ​១៩៨៥បាន​តម្កល់​ទុក​ដោយ​មហា​​សន្និ​បាត នៃ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ«អ.​ស.​ប » ចុះ​ថ្ងៃ​ទី​ ២៩ ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទាំង​ស្រុង ។ ចំ​ពោះ​ស្ថា​ប័ន​ព្រះ​រាជអាជ្ញាត្រូវ​ធ្វើ​តាម​គោល​ការ​ណ៍​ណែ​នាំ​ស្តី​ពីតួ​នា​ទី​ព្រះ​រាជ​អា​ជ្ញា ដែល​បាន​អនុ​ម័ត​​ដោយ​សមាជ«​អ.​ស.ប​»លើក​ទី៨ នៅ​ទី​ក្រុង​ហា​វ៉ា​ណា នៃ​ប្រ​ទេស​គុយ​បាចុះ​ថ្ងៃ​ទី​២៧ ខែ​សី​ហា ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩០ ។ ចំ​ពោះ​គណៈ​មេ​ធា​វី​ក​ម្ពុ​ជាគឺ​ធ្វើ​តាម​គោល​ការណ៍​ជា​មូល​ដ្ឋាន​ស្តី​ពី​តួ​នា​ទី របស់​មេ​ធា​វី ដែល​សមាជ «អ.​ស.​ប » លើក​ទី​៨ ​នៅ​ទី​ក្រុង​ហា​វ៉ា​ណា នៃ​ប្រ​ទេស​គុយ​បា នា​ថ្ងៃ​ទី ២៧ ខែសីហាដល់​ថ្ងៃ​ទី៧ ខែ​ក​ញ្ញា ឆ្នាំ​១៩៩០ និង​បាន​សម្រេច​​ពី​មហា​សន្និ​បាត« អ.​ស.​ប »លេខ ១៣៧/៤៨​ ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ ១៩៩៣ ។

ប្រការ ៣ :  អំ​ពី​សិទ្ធិ​អំ​ណាច នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ជាតិ​គ្រប់​ប្រ​ភេទ

            រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ​ គ.ស.ស.ប នឹង​រៀប​ចំ​ឡើង​វិញ​នូវ​ច្បាប់​ស្តី​ពីការ​រៀបចំ និង​ការ​ប្រ​ព្រឹត្ត​ទៅ​​នៃ​កង​យោធ​ពល​ខេម​រ​ភូមិ​ន្ទ​គ្រប់​ប្រ​ភេទ កង​កម្លាំង​នគ​រ​បាល​ជាតិនិង​កង​កម្លាំង​អង្គរ​ក្ស​ជាតិ ​។​ ជា​ពិ​សេស គឺ​មិន​អនុ​ញ្ញាត​​ឲ្យ​យក​កង​កម្លាំង​ទាំង​នេះទៅ​ប្រើ​ប្រាស់​ដើម្បី​បង្រ្កាប​លើ​អង្គ​ការ​សង្គម​ស៊ី​វិលកម្មករ​និ​យោ​ជិក និង​កសិករ ដែល​គ្រាន់​តែ​​ទាម​ទារ​សេ​រី​ភាព និង​យុត្តិ​ធម៌​នោះ​ឡើយ​។ ដូច្នេះ កង​កម្លាំង​ទាំង​នេះ​នឹង​ដាក់​ឲ្យ​ស្ថិត​នៅ​ជា​អព្យា​ក្រឹត្យ។ ​អង្គ​ព្រះ​​មហា​ក្សត្រ​​​ ព្រះ​អង្គ​យាង​គង់ ជា​ព្រះ​ប្រ​ធាន​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិដែល​ជា​អគ្គ​មេ​បញ្ជា​ការ​កំពូល ស្រប​តាម​មា​ត្រា ២៣ នៃ​​រដ្ឋ​ធម្ម​នុញ្ញ​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឆ្នាំ​១​៩​៩​៣​។​

ប្រការ ៤ :  អំ​ពី​ច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោ​ប្រ​វេសន៍

            រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ.​ស.​.នឹង​រៀ​ប​ចំ​ធ្វើ​វិ​សោ​ធន​កម្មនិ​ង​ជម្រុញ​ការ​អនុ​វត្ត​ច្បាប់​ទាំង​ពីរ​​​​​​នេះឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​​​ ជន​អន្តោ​ប្រ​វេ​សន៍ ដែល​ចូល​មក​ក្នុង​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ដោយ​ខុស​ច្បាប់ត្រូវ​ធ្វើ​បត្យា​ប័ន​បញ្ជូន ឲ្យ​ត្រ​ឡប់​ទៅ​ប្រ​ទេស​ដើម​របស់​ខ្លួន​វិញ ។.​ស.​.​ប នឹង​ធ្វើ​ការ​ត្រួត​ពិ​និត្យដោយ​​ផ្អែក​ទៅ​តាម​សន្ធិ​ស​ញ្ញា​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ស្តី​ពីជន​ភៀស​ខ្លួន ដែល​ប្រ​ទេស​កម្ពុជា ជា​សមា​ជិក​ហត្ថ​លេ​ខីហើយ​​នឹង​​​​​ធ្វើ​ការ​ពិ​និត្យ​ឡើង​វិញនូវ​ការ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មរ​កន្លង​មកចំ​ពោះ​ជន​អន្តោ​ប្រ​វេសន៍​​គ្រប់​​ប្រ​ភេទ​នៅ​កម្ពុជា​។ ខ្មែរ​ឥស្លាម​ មាន​សិទ្ធិ​សេរី​​ភាព ដូច​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ។

ប្រ​ការ ៥ :  អំ​ពី​ការ​រៀប​ចំ​អា​ណត្តិ តួ​នា​ទី និង​ភារ​កិច្ច​នា​យក​រដ្ឋ​មន្រ្តី

            រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ​..​.​ប នឹង​រៀប​ចំ​តាក់​តែង​ច្បាប់​ស្តី​ពីបេក្ខ​ភាព​ នៃ​ការ​ជ្រើស​តាំង​​អា​ណត្តិសិទ្ធិ​អំ​ណាច តួ​នា​ទី និង​ភារ​កិច្ច​របស់​នា​​យក​រដ្ឋ​មន្រ្តី​ខ្មែរ​។ដោយ​ត្រូវ​កំ​ណត់​អំ​ពី​អា​ណត្តិ​នាយ​ក​រដ្ឋ​មន្រ្តី ​ដែល​ជា​បេក្ខ​ភាពជ្រើស​ចេញ​មក​ពី​គណ​បក្ស​ជាប់​ឆ្នោត តាម​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​អា​ណ​ត្តិ​ជ្រើស​រើស​តំ​ណាង​រាស្រ្តគឺ​ឲ្យ​​នៅ​ត្រឹម​តែ ០២ (ពីរ) អា​ណ​ត្តិ​ជាប់​ៗ​គ្នា​តែ​ប៉ុណ្ណោះ​។លើស​ពី​នេះ​ទៅ​ទៀត គឺ​ត្រូវ​សាង​សង់​វិ​មាន នា​យក​រដ្ឋ​មន្រ្តី មួយ​ដាច់​​​ដោ​យ​ឡែកសម្រាប់​តែ​នា​យក​រដ្ឋ​មន្រ្តី​ក្នុង​តំ​ណែង និង​ក្រុម​គ្រួសារ​របស់​នា​យក​រដ្ឋ​មន្រ្តី​​ស្នា​​​​ក់​​​​​នៅ។ ​នៅ​ក្នុង​ច្បាប់​នេះ​ផង​ដែរ ក៏​ត្រូវ​ចែង​កំ​ណត់​អំ​ពី​បា្រក់​បៀ​វ​ត្សរ៍​របប​ចំ​ណាយ និង​កំ​ណត់​ចំ​នួន​កង​អង្គ​រក្ស សម្រាប់​​សុ​វត្ថិ​ភាព​​​ជូននា​យក​រដ្ឋ​មន្ត្រី និង​ក្រុម​គ្រួសារ​ ។

ប្រការ ៦ :  អំ​ពី​បូ​រណ​ភាព​ទឹក​ដី​ខ្មែរ

            រាជ​​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.​ស.​.​ប នឹង​ពិ​និត្យ​សើ​រើនិង​រៀប​ចំ​ពាក្យ បណ្តឹង​តាម​ផ្លូវ​ច្បាប់​ដាក់​ទៅ​បណ្តា​ប្រ​ទេស​ទាំង១៨ ដែល​ជា​ភា​គី​ហត្ថ​លេ​ខី នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ា​រី​សថ្ងៃទី​២៣ ខែ​តុលាឆ្នាំ១៩៩១ ដើម្បី​​ឲ្យ​មាន​វិ​ធាន​ការ​ដំ​ណោះ​ស្រាយ ស្រប​តាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាពនៃ​ភាគី​ជម្លោះក្នុង​ប្រ​ទេស​កម្ពុជា ឡើង​វិញ ។  ដូច​មាន​ចែង​ក្នុងរដ្ឋ​ធម្ម​នុញ្ញ​មាត្រា ៥៥ ឆ្នាំ ១៩៩៣ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា «សន្ធិ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯក​រាជ្យ អធិប​តេយ្យបូរ​ណ​ភាព​ទឹក​ដី អព្យា​ក្រឹត​ភាព ឯក​ភាព​ជាតិ របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាត្រូវ​លុប​ចោល »  ។ ផ្ទុយ​ទៅ​វិញ ​បើ​ប្រ​ទេស​ណា​​​មិន​​ព្រម​លុប​ចោល​ទេ​នោះរាជរ​ដ្ឋា​ភិ​បាលនឹង​ប្តឹង​ទៅ​តុ​លា​ការ​យុត្តិ​ធម៌  អន្តរ​ជាតិ​​​​( ICJ)​ និង​តុ​លា​ការ​​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ( ICC ) ។

          រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.​ស.ស​​. នឹង​ធ្វើ​ការ​សហ​ការ​ជា​មួយ​គណៈ​មេ​ធា​វី​កម្ពុជានិង​មេ​ធាវី​អន្តរ​ជាតិ ដើម្បី​ពិ​និត្យ​មើល​លទ្ធ​ភាពនិង​ធ្វើ​ការ​សិក្សា​ស្វែង​យល់​អំ​ពី​ច្បាប់​អន្តរ​ជាតិនៃ​យុត្តា​ធិ​ការ​តុ​លា​ការ​យុត្តិ​ធ​ម៌​​អន្តរ​ជាតិ​( ICJ ) និង​តុ​លា​ការ​ព្រហ្ម​ទណ្ឌ  អន្តរ​ជាតិ ( ICC ) ដែល​រួម​ទាំង​ទឹក​ដី នៃ​ជន​ជាតិ​ខ្មែរ​កម្ពុជា​ក្រោមនិងទឹក​ដី​កោះ ​ដែល​អា​ណា​និ​គម​បា​រាំង​សេស បាន​សម្រេច​ជា​ឯក​តោ​ភា​គី ប្រ​គល់​ឲ្យ​ស្តេច​យួន​អា​ណាមប៉ៅ ដាយ នៅ​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ត្រូវ​ប្រ​គល់​ត្រ​ឡប់​មក​ឲ្យ​ប្រ​ជា​ជាតិ​ក​ម្ពុជា​វិញ ដោយ​គ្មាន​លក្ខ​ខណ្ឌ​ឡើយ ។

ប្រការ ៧ :  កិច្ច​សន្យា​សម្ប​ទាន​ទ្រព្យ​សម្បត្តិ​ជាតិ​ខ្មែរ

            រាជ​រដ្ឋា​ភិ​បាលដែល​នឹង​ដឹក​នាំ​ដោយ​ គ.​ស​.ស​.នឹង​ធ្វើ​ការ​ពិនិត្យ និង​សើ​រើ​ឡើង​វិញ​នូវ​រាល់​កិច្ច​សន្យា កិច្ច​ព្រម​ព្រៀង និង​អនុស្ស​រណៈ​សម្ប​ទាន​ខុស​ច្បាប់​ទាំង​ឡាយ​ណា​គឺ​ត្រូវ​លុប​ចោល​ដើម្បី​យក​ទ្រព្យ​សម្បត្តិ​ជាតិ​ខ្មែរ​​ទាំង​នោះ​មក​វិញ​។ ជា​ពិ​សេស​ត្រូវ​ពិ​និត្យ​មើល​ជា​អា​ទិ​ភាព​នូវ​សម្ប​ទាន​ដី​ធ្លីដី​កោះ ផ្ទៃ​សមុទ្រ ព្រៃ​ឈើ ទំ​នប់​​វា​រី​អគ្គី​សនីនិង​ធន​ធាន​រ៉ែ​គ្រប់​ប្រ​ភេទ ​។​ល​។ និង ។​ល​។

ប្រការ ៨ :  អំ​ពី​យន្ត​ការ​បង្កើត​ការ​ងារ ជូន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.​ស.​​.នឹង​រៀប​ចំ​យុទ្ធ​សាស្រ្ត​ជាតិ​ស្តី​ពីការ​បង្កើត​មុខ​របរ និង​ឱ​កាស​​ការ​ងារ​នៅ​ក្នុង​ប្រ​ទេស​ជូន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរតាម​រយៈ​ការ​លើក​កម្ពស់ ឲ្យ​មាន​ក្រុម​ហ៊ុន​វិ​និ​យោគ​ទុន ស្រប​ច្បាប់​ក្នុង​ស្រុក និង​អ្នក​វិ​និ​យោ​គិន​អន្តរ​ជាតិ​ចូល​មក​ធ្វើ​វិ​និ​យោគ​ឲ្យ​បាន​ច្រើនដើម្បី​ធ្វើ​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ ។​ ជា​ពិ​សេស​រាជ​រដ្ឋា​​ភិ​បាលដែល​ដឹក​នាំ​ដោយ​..​​.នឹង​រៀប​ចំ​កំ​ណត់​ឲ្យ​ក្រ​សួង​ស្ថា​ប័ន​ជំនាញធ្វើ​ផែន​ការ​ថ្នាក់​ជាតិ សម្រាប់​ធ្វើ​​ការ​បណ្តុះ​​​​បណ្តាល​មុខ​វិជ្ជា​ជីវៈ​ជូន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរទៅ​តាម​រយៈ​វិទ្យា​ស្ថាន​បច្ចេក​ទេស​នា​នា នៅ​គ្រប់​រាជ​ធា​នី ខេត្ត​/​ក្រុង ស្រុក​/​ខណ្ឌ​។លើស​ពី​នេះ​ទៅ​ទៀត​រដ្ឋ​​នឹង ផ្តល់​លទ្ធ​ភាព​ដល់​វិ​និ​យោ​គិន​គ្រប់​ប្រ​ភេទ​ដូច​ជា​ការ​សម្រួល​ទីក​ន្លែង​​បង្កើត​​រោង​ចក្រដី សម្ប​ទាន និ​ង​ការ​បន្ធូរ​បន្ថយ​ពន្ធ​អា​ករ ។​ល​។

          ... នឹង​រក្សា​កម្ម​សិទ្ធិ​ឯក​ជន​របស់​​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ​ដោយ​លើក​ទឹក​ចិត្តនិង  ជម្រុញ​ដល់​យុវ​ជន ដែល​មាន​ទេព​កោ​ស​ល្យនិង​សមត្ថ​ភាពចាប់​ពី​អា​យុ១៨​ឆ្នាំ ដល់​អាយុ ៣៥​ឆ្នាំ ដើម្បី​ប​ង្កើត​អា​ជីវ​កម្មនិង​សហ​គ្រាស​ខ្នាត​តូចតាម​ការ​ផ្តល់​ប្រាក់​កម្ចី​ដោយ​មិន​យក​ការ​ប្រាក់និង​កាត់​បន្ថយ​ការ​នាំ​​ចូល​​ផលិត​ផលនិង​សម្ភារ​មិន​ចាំ​បាច់​ពី​បរ​ទេសប៉ុន្តែ​នាំ​ចូល​នូវ​សម្ភារនិង​វត្ថុ​ធាតុ​ដើម​ណា ដែល​ជា​តម្រូវ​ការ​សម្រាប់​ការ​ផ្គត់​ផ្គង់​កសិកម្ម​ និង​​ឧស្សា​ហ​កម្ម​តែ​ប៉ុ​ណ្ណោះ។ ចំ​ណែក​ឯ​ខាង​ឈ្មួញ​កណ្តាល​វិញ គឺ​រ៉ាប់​រង​ និង​​ធា​នាលើ​តម្លៃនៃ​ផលិត​ផល​កសិ​កម្ម​​ក្នុង​​ទីផ្សារ​តែ​ប៉ុណ្ណោះ។ ក្រុម​ហ៊ុន​វិ​និ​យោ​គ​ប​រ​ទេស​ណា ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​វិ​និ​យោគ​កន្លង​មក នៅ​ក្នុង​ប្រ​ទេស​​កម្ពុជាហើយ​បាន​​បញ្ជូន​​កម្ម​ករ​ជំ​នាញ​របស់​ខ្លួន​មាន​ចំនួន​ច្រើន​ឲ្យ​មក​ធ្វើ​ការ​ងារ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​​យើង​នឹង​ពិនិត្យ​ឡើង​វិញ​​ដោយ​​​ត្រូវ​កំ​ណ​ត់​កម្ម​ករ​​ជំ​នាញ​ទាំង​នោះឲ្យ​នៅ​ចំនួន​សម​ល្មម​ហើយ​យើង​ត្រូវ​ផ្តល់​ឱ​កាស​ដល់​​ប្រ​ជា​​ពល​រដ្ឋ​ខ្មែរ​ដើម្បី​​ទទួល​ការ​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​ទាំង​នោះនិង​អាច​ធ្វើ​ការ​ងារ​ជា​កម្ម​ករ​ជំ​នាញ ជំ​នួស​ជន​បរ​ទេស​ជា​អា​ទិ​ភាព ។

ប្រការ ៩ :  អំ​ពី​មូល​និ​ធិ​សុ​វត្ថិ​ភាព​សង្គម​កិច្ច

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.ស.​​. នឹង​រៀប​ចំ​គោល​ន​យោ​បាយ​ជាតិ​ស្តី​ពីវិ​ភា​ជ​ថវិ​កា​​ជាតិប្រ​មា​ណ១០%  នៃ​ថវិ​កា​ជា​តិ​ប្រ​ចាំ​ឆ្នាំ សម្រាប់«មូល​និ​ធិ​សង្គម​កិច្ច» ថវិ​កា​វិ​ភាជ​នេះសម្រាប់​យក​ទៅ​​ចាត់​ចែង​​​លើ​​ប្រ​យោ​ជន៍​សង្គម​កិច្ចដែល​រួម​មាន ៖ សម្រាប់​ការ​ព្យា​បា​ល​ជម្ងឺ​គ្រប់​ប្រ​ភេទ​ដល់​ប្រ​ជា​ព​ល​រដ្ឋក្រី​ក្រ ជន​ចាស់​ជរា ជន​ពិ​ការ កុ​មារ​កំ​ព្រា ស្រ្តី​មេ​ម៉ាយ ជន​អត់​ការ​ងារ​ធ្វើនៅ​ទូ​ទាំង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដោយ​មិន​គិត​កម្រៃ ។

          ចំ​ពោះ​កម្ចី​សម្រាប់​ការ​សិក្សា​អប់​រំគឺ​កូន​ចៅ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទូ​ទៅ ដែល​ជា​គ្រួ​សារ ក្រី​ក្រអាច​ស្នើ​មូល​និ​ធិ​ប​ម្រុង​រដ្ឋ​នេះ​​បាន ដោយ​​​មិន​ឲ្យ​បង់​ការ​ប្រាក់​ឡើយ​។​ជា​ពិ​សេស ផ្តល់ អា​ហា​រូប​ក​រណ៍ សម្រាប់​សិស្ស និស្សិត​ក្រី​ក្រ ដើម្បី​បាន​បន្តកា​រ​​សិក្សា​របស់​ពួក​គេ​នៅ​ក្នុងនិងក្រៅ​ប្រទេស ។

ប្រការ ១០ :  អំ​ពី​បេ​តិ​ក​ភ័ណ្ឌ​ជាតិ  និង​វិ​ស័យ​ទេស​ចរ​ណ៍

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.​ស.​.ប​ នឹង​រៀប​ចំ​គោល​ន​យោ​បាយ​ជាតិ សម្រាប់​ការ​អភិរក្ស និង​អភិ​វឌ្ឍ​តាម​រយៈ​ក្រ​សួង​វប្ប​ធម៌និង​វិ​ចិត្រ​សិល្បៈ សហ​ការ​ជា​មួយ​ក្រ​សួង​ទេស​ចរណ៍ ដើម្បី​បង្កើន​មោទ​ន​ភាព​​ជាតិ​ខ្មែរ​​​នៅ​ក្នុងនិង​ក្រៅ​ប្រ​ទេសដែល​អាច​ឲ្យ​យើង​បង្កើន​បាន​នូវ​ចំ​ណូល​សេដ្ឋ​កិច្ច​ជាតិនិង​បង្កើត​មុខ​របរ​ ជូន​ប្រ​ជា​ពល​​រ​ដ្ឋ​ខ្មែរ​បន្ថែម​ទៀត​​។

          រាជ​រដ្ឋា​ភិ​បាលនឹង​ធ្វើ​ការ​ពិនិត្យ​សើ​រើលើ​ភាព​មិន​ប្រ​ក្រ​តី  ដែល​បាន​ប្រ​គល់​ឲ្យ​ទៅ​ ក្រុម​ហ៊ុនបរ​ទេស ​ធ្វើ​វិនិ​​យោគ​​មិន​ត្រឹម​ត្រូវ​​​តាម​ច្បាប់និង​អាច​ដក​ហូត​យក​មក​វិញ​នូវ​សិទ្ធិ​នៃ​ការ​គ្រប់​គ្រង​ដោយ​គ្មាន​លក្ខ​ខណ្ឌសម្រាប់​ឲ្យ​រ​ដ្ឋ​ជា​​អ្នក​គ្រប់​​គ្រង​​​ជំនួស​វិញ ដូច​ជា​ប្រា​សាទ​បុ​រា​ណ​ខ្មែរ​រមណីយ​ដ្ឋាន​ជាតិឧទ្យាន​ជាតិ ឆ្នេរ​ទន្លេ សមុទ្រ បឹង ស្ទឹង ភ្នំ និង​ដី​​កោះ​ទាំង​ឡាយ ។​ល​។

ប្រ​ការ ១១ :  អំ​ពី​​ប្រាក់​​បៀ​​វត្ស និង​ប្រាក់​ចូល​និ​វត្ត សម្រាប់​មន្រ្តី​រាជ​ការ​ខ្មែរ

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ .​.​ស.​ប នឹង​រៀប​ចំ​ពិ​និត្យ​ឡើង​វិញ​នូវ​គោល​​ការ​ណ៍​តម្លើង​កាំ​ប្រាក់ ​បៀ​វត្សនិង​ប្រាក់​ចូល​និ​វត្តន៍ សម្រាប់​មន្រ្តី​រាជ​ការ​ស៊ី​វិល និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ជាតិ​គ្រប់​ប្រ​ភេទ​ឲ្យ​មាន​កម្រិត​ជី​វិ​ភាព​​គ្រប់​​គ្រាន់មាន​ដូច​ខាង​ក្រោម៖

          ១-​កាំ​ប្រាក់​បៀ​វត្ស ត្រូវ​ឲ្យ​មាន​តុល្យ​ភាព​ទៅ​នឹង​តម្លៃ​ទី​ផ្សា​រ​បច្ចុប្បន្ន​។

          ២-​ផ្តល់​សិទ្ធិ​ពិ​សេស​ដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​គ្រប់​ភេទនៅ​ក្នុង​ការ​ធ្វើ​ដំ​ណើរ​​តាម​រ​ថយ​ន្ត​ក្រុងនិង​រថ​ភ្លើង​​ដោយ​មិន​យក​កម្រៃ​។

​​          ៣-​ផ្តល់​កាត​ពិ​សេសដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​គ្រប់​ប្រ​ភេទ សម្រាប់​ការ​បញ្ចុះ​តម្លៃ​ចំ​នួន ២០% នៅ​ក្នុង​ការ​​ទិញ​ម្ហូប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ក្នុង​គ្រួ​សារ​។           

          ៤-​ផ្តល់​ករ​ណី​ពិ​សេស​ដល់​កង​កម្លាំង​ប្រ​ដាប់អា​​វុធ​គ្រប់​ភេទ ឲ្យ​ទទួល​បាន​នូវ​ប្រាក់​កម្ចី សម្រាប់​ការ​សិក្សា​របស់​កូន​ខ្មែរ​​ដោយ​មិន​គិត​ការ​ប្រាក់​។ 

ប្រ​ការ ១២ :  អំ​ពី​ការ​រៀប​ចំ​ច្បាប់​សមា​ជ​ជាតិ

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.​ស.​ស.​ប នឹង​រៀប​ចំ​ឲ្យ​មាន​ច្បាប់​ស្តីពីសមា​ជ​ជាតិ ដែល​មាន​ចែង​នៅ​​ក្នុង​​រដ្ឋ​ធម្មនុញ្ញឆ្នាំ​១៩៩៣ ត្រង់​មា​ត្រា ១៤៧​ថ្មី​ «​សមាជ​ជាតិ​បើក​ចំ​ហឲ្យ​ប្រ​ជា​រាស្រ្ត​ទូ​ទៅ​បាន​ជ្រាប​ដោយ​ផ្ទាល់អំ​ពី​កិច្ច​ការ​ផ្សេង​ៗ​ ដែល​ជា​ប្រ​យោ​ជន៍​ជាតិ និង​លើក បញ្ហា និង​សំ​ណូ​ម​ពរ ជូន​​រដ្ឋ​​អំ​ណាច​​ដោះ​ស្រាយ​។ប្រ​ជា​រា​ស្រ្ត​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ទៅ​ចូល​រួម​ក្នុង​សមា​ជ​ជាតិ​»​ ប៉ុន្តែ​វេ​ទិ​កា​នៃ​សមាជ​ជាតិពុំ​មែន​ជា​អង្គ​ជំ​នុំ​ជម្រះវិ​និ​ច្ឆ័យ​ក្តី​ដូច​ជា​តុលា​ការ​ឡើយ តែ​ជា​ការ​ស្តាប់​មតិ​យោ​បល់ របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរដែល​បាន​រង​គ្រោះ​ដោយ​ការ​រំ​លោ​ភ​បំ​ពាន​សិទ្ធិ​ផ្សេង​ៗនិង​ភាព​អយុត្តិ​ធម៌ និង​បាន​ដឹង​អំ​ពី​វិ​ធាន​ការ​របស់​មន្រ្តី​រាជ​ការ នៃ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​ធ្វើ​ការ​​អនុវត្តកម្ម​វិ​ធី​នយោ​បាយ​ជាតិ គោល​នយោ​បាយ​ជាតិ និង​យន្ត​ការ​ជាតិ​ជា​ចម្បង​ៗ​កន្លង​មកនៅ​ក្នុង​​រយៈ​ពេ​ល​​មួយ​ឆ្នាំ​។សមាជ​ជាតិ គឺ​អាច​ប្រា​រព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ ។

ប្រការ ១៣ :  អំ​ពី​គណៈ​កម្មា​ធិ​ការ​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត

          រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ​.​..​ប នឹង​រៀប​ចំ​គណៈ​កម្មា​ធិ​ការ​ជាតិរៀប​ចំ​ការ​​បោះ​ឆ្នោត​​​ជា​ថ្មីឲ្យ​មាន​ឯក​រាជ​ភាព អព្យា​ក្រឹ​ត​ភាព និង​ធ្វើ​ជា​អា​ជ្ញា​កណ្តាល​ពិត​ប្រា​កដដើ​ម្បី ផ្តល់​ទំ​នុក​ចិត្ត​ដល់​គណ​បក្ស​ន​យោ​បាយអង្គ​ការ​ជាតិ​និង​អន្តរ​ជាតិ និង​ជា​ពិ​សេស​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទូ​ទៅដែល​ជា​ម្ចាស់​ឆ្នោតដែល​ឲ្យ​ស្រប​ទៅ​តាម​​គោល​​​ការណ៍​នៃ​រប​ប ប្រ​ជា​ធិប​តេយ្យសេ​រី​ព​ហុ​បក្ស និង​មាន​យុត្តិ​ធម៌​សង្គម​ពិត​ប្រា​ក​ដ​ឥត​លម្អៀង ។

          ចំ​ពោះ​សមាស​ភាពគណៈ​កម្ម​ការ​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី យើង​ នឹង​ផ្តល់​សិទ្ធិ​អំ​ណា​ច​ដល់​អង្គ​ការ​សង្គម​ស៊ី​វិល​ជាតិនិង​អង្គ​ការ​អន្តរ​ជាតិ​ដែល​មាន​ឯក​រា​ជ​ភា​ព​អព្យា​ក្រឹតនិង​ជំ​នាញ​ធ្វើ​ជា​អ្នក​ដឹក​នាំ គណៈ​កម្មា​ធិ​ការ​ជា​តិ​រៀប​ចំ​ការ​បោះ​ឆ្នោតនេះ​ទាំង​ស្រុង​។ ​ជា​ពិ​សេស​ពុំ​អនុ​ញ្ញាត​ឲ្យ​មាន​សមា​ស​ភាព​មក​ពី​គណ​បក្ស​ន​យោ​បាយ​ណា​មួយ​ចូល​ទៅ​ក្នុងគណៈ​កម្ម​ការ​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ​ឡើយ។

ប្រ​ការ ១៤អំ​ពី​ការ​ធ្វើ​វិ​សោ​ធ​ន​កម្ម​ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ .​ស.​ស.​ប នឹង​ពិ​និត្យ​មើល​នូវ​លទ្ធ​ភាព​ដើម្បី​ធ្វើ​វិ​សោធ​ន​កម្ម​លើ​មា​ត្រា​​ខ្លះ​ៗ​នៃ​ច្បាប់​ស្តី​ពី​​ការ​រៀប​ចំនិង​ការ​ប្រ​ព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹ​ក្សា​ធម្ម​​នុញ្ញ។ ដើម្បី​ឲ្យ​ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ មាន​ឧត្ត​មា​នុ​ភាព ជា​​អង្គ​ការ​​​​ជំ​នុំ​ជម្រះ​លើ​រឿង​ក្តី​វិ​វាទ​ក្នុង​ការ​បោះ​ឆ្នោត​គ្រប់​ប្រ​ភេទដោយ​ឯក​រាជ្យ អព្យា​ក្រឹត​និង​យុត្តិ​ធម៌ ។ដោយ​ត្រូវ​​កំ​ណត់​​អំ​ពី​ស​មា​ស​ភាព​ស​មា​ជិក​ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ​ទាំង​អស់ដែល​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​ឲ្យ​បា​ន​ត្រឹម​ត្រូវ និង​មាន​យន្ត​ការ​​ដោះ​ស្រាយ​​លើ​រឿង​ក្តី​ច្បាស់​លាស់ដោយ​មាន​នី​តិ​វិ​ធី​ស៊ើប​អង្កេត និង​មាន​អំ​ណាច​ខាង​យុត្តា​ធិ​ការ សម្រេច​លើ​រឿង​ក្តី ឲ្យ​មាន​​យុត្តិ​ធម៌​នៅ​ពេល​ដែល​មាន​រឿង​ក្តីវិ​វា​ទ​បោះឆ្នោតកើ​ត​ឡើង​ម្តង​ៗ ​។

          លើស​ពី​នេះ​ ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ​ត្រូវ រៀប​ចំ​សន្ទា​នុ​ក្រម​ជាតិសម្រាប់​ការ​បក​ស្រាយ​អត្ថ​ន័យ​​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ឲ្យ​បាន​ច្បាស់​លាស់សម្រាប់​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ថ្នាក់​ជាតិ ដែល​អា​ច​ឲ្យ​និស្សិត និង​អ្នក​ច្បាប់ យក​ទៅ​ប្រើ​ប្រាស​ជា​ផ្លូវ​ការ​បាន។  សន្ទា​នុក្រម​នេះ ត្រូវ​ដាក់​ឆ្លង ការ​ផ្តល់​សេច​ក្តី​ទុក​ចិត្តនិង​អនុ​ម័ត​ពីរ​ដ្ឋ​ស​ភា​។ ដើម្បី​ទប់​ស្កាត់​​ទំ​នាស់​ផល​ប្រ​យោ​ជន៍ដែល​ជា​រឿយ​ៗ​កន្លង​មក តែង​តែ​កើត​មាន​ការ​បក​ស្រាយ​រដ្ឋ​ធម្ម​នុញ្ញដោយ​​គ្មាន​មូល​ដ្ឋាន​ច្បាស់​​លាស់​តែ​រៀង​ៗ​ខ្លួនដែល​ជា​ហេតុ​នាំ​ឲ្យ មាន​ភាព​ច្រ​បូក​ច្រ​បល់​គ្មាន​ទី​បញ្ចប់ ក្នុង​សង្គម​​ជាតិ​កម្ពុជា​។

ប្រការ ១៥ :  អំពី​យន្ត​ការ​ជាតិ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ ..​.ប ​នឹង​ពិ​និត្យ​ឡើង​វិញ នូវ​យន្ត​ការ​ជាតិ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​​ជា​ប្រ​ព័ន្ធដូច​ជា​ការ​រំ​លោភ​យក​ដី​ធ្លី ល្បែង​ស៊ី​សង​គ្រប់​ប្រ​ភេទ ការ​លៀង​លុយ​ក​ខ្វក់ ការ​ជួញ​ដូរ​គ្រឿង​ញៀននិង​ការ​​​ជួញ​ដូរ​ស្រ្តីនិង​កុ​មារ​ជា​ដើម។​ល​។ ដោយ​ត្រូវ​ធ្វើ​វិ​សោ​ធ​ន​កម្ម​មា​ត្រា​ខ្លះ​ៗនៃ​ច្បាប់​ស្តី​ពី ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​​បច្ចុប្បន្ន​។ ..​.នឹង​ធ្វើ​ឲ្យ​ឧត្តម​ក្រុម​ប្រឹ​ក្សា​ជាតិ​ប្រ​ឆាំងអំ​​ពើ​ពុក​រលួយស្ថិត​នៅ​ជា​ឯក​រាជ្យ​ទាំង​​ស្រុង ១០០% ដោយ​​រួម​មាន​​​ទាំង​ថវិកា​ស្វ​យ័តការ​រៀប​ចំ​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ សម្រាប់​សមា​ស​​ភាព និង​បុគ្គ​លិក​បម្រើ​ការ​ងារ ព្រម​ទាំង​​អំ​ណាច​​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ទោសនៃ​បទល្មើស​ពុក​រលួយ​ផង​ដែរ​។

          ..​ស.នឹង​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់​ល្បែង​ស៊ី​សងដូច​ជា ការ​អនុ​ញ្ញាត​ឲ្យ​បើក​កា​​ស៊ី​ណូ​គ្រប់​ប្រ​ភេទ​។

ប្រការ ១៦ :  អំ​ពី​ប្រ​ព័ន្ធ​ធា​រា​សា​ស្រ្ត និង​ទូរ​គម​នា​គមន៍

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.​ស.​ស.នឹង​ប្រើ​យន្ត​ការ​ក​សាង​ផ្លូវ​ថ្នល់ស្ពាន ប្រ​ឡា​យ​ទឹក អណ្តូង​ទឹក ទៅ​តាម​តម្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ ហើយ​នឹង​ជួស​ជុល​ប្រ​ព័ន្ធ​ធា​រា​សា​ស្រ្ត​ណា​ដែល​មិន​ដំ​ណើរ​ការ។​ល​។​ ដោយ​នៅ​​ក្នុង​រយៈ​កាល​កន្លង​មកការ​ក​សាង​សំ​ណង់​ទាំង​​នោះ ពុំ​មាន​គុណ​ភាព និង​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រាន់ឡើយ ដែល​​ជា​ហេតុ​​នាំ​ឲ្យ​ខូច​ខាត​យ៉ាង​ឆាប់​រហ័សនិង​បាត់​បង់​ថវិ​កា​ជាតិ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ដោយ​ព្រោះ​កត្តា​​អ​ស​កម្ម​​​ទាំង​​នោះ។

ប្រការ ១៧ : អំ​ពី​សម​ភេទ (យេន​ឌ័រ)

            រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយគ.ស.​ស. នឹង​លើក​កម្ពស់ និង​លើក​ទឹក​ចិត្ត​ចំ​ពោះ​ស្រ្តី​ជា​អា​ទិ​ភាព ក្នុង​​ការ​បម្រើ​សង្គម​ជាតិ​សំ​ខាន់​ៗនៃ​ស្ថា​ប័ន​រដ្ឋ​គ្រប់​លំ​ដាប់​ថ្នាក់​ និង​រួម​ទាំង​ការ​ដាក់​កំ​ណត់​បេក្ខ​ភាព​​តំ​ណាង​រា​ស្រ្ត​ជា​ស្រ្តីឲ្យ​មាន​សម​ភាព​ស្មើ​គ្នា ៥០% ធៀប​ទៅ​ នឹង​ចំ​នួន​បេក្ខ​ភាព​ជា​បុរស។​ល​។

ប្រការ ១៨ :  អំ​ពី​វិ​ស័យ​សិក្សា​អប់​រំ

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.​ស.​ស.​ប នឹង​​ពង្រឹង​វិស័យ​អប់​រំនិងយុ​​វ​ជន​នៅ​តាម​បណ្តា​​គ្រឹះ​ស្ថាន​សិក្សា​ជាតិនិង​ឯក​ជន ចាប់​ពី​ថ្នាក់​ប​​ឋម​រ​ហូត​ដល់​ក្រោយ​ឧត្តម​សិក្សា ។ ដោ​យ​រាជ​រដ្ឋា​ភិ​បាល អនុ​ញ្ញាត​ផ្តល់​ឲ្យ​សិស្ស និង​និ​ស្សិត​ក្រី​ក្រខ្ចី​ថវិ​កា​ជាតិ  សម្រាប់​យក​ទៅ​បន្ត​ការ​សិក្សា​របស់​ពួក​គេ ដោយ​រដ្ឋ​ពុំ​តម្រូវ​ឲ្យ​បង់​ការ​ប្រាក់​ឡើយ។ ជា​ពិ​សេស​ ជម្រុញ​ឲ្យ​មាន​ខ្ទង់​ថវិ​ការ​ជាតិ សម្រាប់​ការ​អភិ​វឌ្ឍ​ក្លឹប​កុមារ ក្លឹប​យុវ​ជននិង​បណ្ណា​ល័យ​​នៅ​តាម​​សា​លា​រៀន​​ចាប់​តាំង​​ពី​ថ្នាក់​​បឋ​ម​សិក្សារហូត​ដល់​មធ្យម​សិក្សា និង​ក្រោយ​ឧត្តម​សិក្សា។

ប្រការ ១៩ :  អំ​ពី​វិ​ស័យ​កី​ឡា​ជាតិ

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.ស​.ស.ប នឹង​លើក​កម្ពស់​វិ​ស័យ​កី​ឡា​ជាតិ​ឲ្យ​មាន​កម្រិត​ខ្ពស់ដូច​បណ្តា​​ប្រ​ទេស​នៅក្នុង​តំ​បន់និង​ឈាន​ឡើង​ស្មើ​មុខ​ស្មើ​មាត់​នៅ​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ក្នុង​តំ​បន់ និង​នៅ​លើ​ឆាក​អន្តរ​ជាតិ​។ដោយ​ជម្រុញ​ឲ្យ​មាន​មូល​និ​ធិ សម្រាប់​ស្ថាប​នា​ឡើង​វិញ នូវ​បូ​រី​កី​ឡា​ជាតិ និង​ពហុ​កី​ឡា​ដ្ឋាន​ជាតិនៅ​តាម​បណ្តា​រាជ​ធានី ខេត្ត ក្រុង   ដើម្បី​ផ្តល់​ឱ​កាស​ឲ្យ​កី​ឡា​ករនិងកី​ឡា​ការី​នី​គ្រប់​ប្រ​ភេទ បាន​ស្នាក់​នៅ​ក្នុង​ក្រ​ប​​ខណ្ឌ​​ជា​​​កី​ឡា​ករ និង​​កី​ឡា​កា​រី​នី​អា​ជីព របស់​ជាតិ​ពិត​ប្រា​កដ។

ប្រ​ការ ២០ :  អំ​ពី​ពន្ធ​ដារ និង​ការ​ដោះ​ស្រាយ​បំ​ណុល

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ គ.ស.​ស.ប នឹង​ពិ​និត្យ​មើល​នូវ​លទ្ធ​ភាព​ធ្វើ​វិ​សោ​ធន​កម្មលើ​មា​ត្រា​ច្បាប់​ពន្ធ​ដារនិង​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ និង​ធនា​គារ​ពា​ណិជ្ជ ចំ​ពោះ​ការ​អនុ​វត្ត​នៅ​ក្នុង​ការ​ទារ​យក​ពន្ធ​ដារនិង​អា​ករ​​គ្រប់​ប្រ​ភេទ ដែល​ច្បាប់​បាន​តម្រូ​វ​ឲ្យ​ប្រ​មូល​ទៅ​លើកម្ម​សិទ្ធិ​ឯក​ជន​ដូច​ជាដីធ្លី ផ្ទះ​សម្បែង និង​ការ​ធ្វើ​សិប្ប​កម្ម អា​ជីវ​កម្ម​រ៉ែ​មាស ត្បូង ថ្ម ដែក ព្រៃ​ឈើនិង​នេ​សាទ ។​ល​។ ចំ​ពោះ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ដែល​ក្រី​ក្រ រដ្ឋ​ត្រូវ​​តែ​​បន្ធូរបន្ថយ​។

            ដោយ​ឡែក រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ គ.​ស.​ស​.ប នឹង​ពិនិត្យ​មើល​នូវ​បំ​ណុល​គ្រប់​ប្រ​ភេទ​​របស់​ប្រ​ជា​ពល​រដ្ឋខ្មែរក្រីក្រ ហើយត្រូវ​ម្ចាស់​បំ​ណុល បាន​រឹប​អូស​យក​ផ្ទះ​សម្បែងឬ ដី​ធ្លី ដែល​ពួក​គាត់​មិន​មា​ន​លទ្ធ​ភាព​​ដោះ​​បំ​ណុល ពី​ព្រោះ​តែ​គ្មា​ន​មុខ​ជំ​នាញ និង​អត់​មាន ឱ​កាស​រក​ការ​ងារ​ធ្វើ។ ដូ​ច្នេះ ធនា​គារ​កណ្តាល​របស់​រដ្ឋ​​ត្រូវ​តែ​ប្រើ​​តួ​នា​ទី​របស់​ខ្លួនដោយ​សហ​ការ​ជា​មួយ​ធនា​គារ​ពា​ណិជ្ជ​គ្រប់​ប្រភេទ ​នៅ​ក្នុង​ស្រុក​ប្រ​គល់​ផ្ទះ​សម្បែងនិង​ដី​ធ្លី​ឲ្យ​ទៅ​​ប្រ​ជា​ពល​រដ្ឋ​​ក្រី​ក្រទាំ​ង​នោះ​វិញ ហើយ​ត្រូវ​រក​មធ្យោ​បាយ​បង្វែរ​ទុន​បម្រុង​រដ្ឋ និង​ឯក​ជនជួយ​ធ្វើ​ការ​បណ្តុះ​​បណ្តាល​មុខ​​ជំ​នាញ​ខ្លី​ៗ និង​ប្រឹ​ក្សា​យោ​ប​​ល់​ក្នុង​ការ​បង្កើត​មុខ​របរ ជា​លក្ខណៈ​គ្រួ​សារដើម្បី​អាច​ឲ្យ​ពួក​គាត់​មាន​លទ្ធ​ភាព ធ្វើ​ការ​សង​​បំ​ណុល​​រម្លោះ​ជា​ដំ​ណាក់​ៗ ដែល​បាន​ជំ​ពាក់​គេ​កន្លង​មក ។

ប្រ​ការ ២១ :  អំ​​​ពី​​​ការ​លើក​កម្ពស់​ជន​ពិ​ការ

            រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ គ.​ស.​ស.​ប នឹង​រៀប​ចំ​គោល​នយោ​បាយ​ជាតិ​ស្តី​ពី​ជន​ពិ​ការ​គ្រប់​ប្រ​ភេទ​ក្នុង​ការ​លើក​កម្ពស់ ឲ្យ​មាន​ប្រាក់​បម្រុង​ជី​វ​ភាព​គ្រួ​សារប្រាក់​ស្តារ​លទ្ធ​ភាព​ជន​ពិ​ការ​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​​ជន​ពិ​ការ​នៅ​គ្រប់​រាជ​ធា​នី​ខេត្ត​/​ក្រុង​ និង​បញ្ចូល​ជន​ពិ​ការ ដែល​មាន​ជំ​នាញ​ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​ស្ថា​ប័ន​ក្រ​សួង​របស់​រដ្ឋ ​។ 

ប្រ​ការ ២២ : អំ​ពី​ជំ​នឿ​សា​ស​នា      

           រា​ជ​រដ្ឋា​ភិបាលដែល​ដឹក​នាំ​ដោ​យ .​ស.​ស.​ប នឹង​ពិនិត្យ​មើល​នូវ​លទ្ធ​ភាព​ក្នុង​កា​រ​រៀប​ចំ​ច្បាប់​ស្តី​ពីជំ​នឿ​សា​ស​នា ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ត្រង់​មា​ត្រា ៤៣ ថាប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទាំង​ពី​រ​ភេទ​ មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំ​នឿ ។ សេ​រី​ភាព​ខាង​ជំ​នឿនិ​ង​ការ​ប្រ​តិ​បត្តិ​ខាង​ផ្លូវ​សា​ស​នា ត្រូវ​បាន​រដ្ឋ​ធា​នា ក្នុង​លក្ខ​ខណ្ឌដែល​មិន​ប៉ះ​ពាល់​ដល់​ជំ​នឿ ឬ សាស​នា​ដទៃ​ទៀត ដល់​សណ្តាប់​ធ្នាប់​ និង​សន្តិ​សុខ​សា​ធារ​ណៈ​។ ​

          ដោយ​ឡែក​ព្រះ​ពុទ្ធ​សា​ស​នាជា​សា​ស​នា​របស់​រដ្ឋ និង​មាន​កំ​ណត់​ក្នុង​បាវ​ច​នា​ជា​តិ​រហូត​ដល់​បច្ចុប្បន្ន បាន​ចែង​ថា ជាតិ​សា​ស​នា ព្រះ​ម​ហា​ក្សត្រ ។ ដូ​ច្នេះ ស្ថា​ប័ន​ព្រះ​ពុទ្ធ​សា​ស​នា ត្រូវ​តែ​ចែង​ក្នុង​ច្បាប់​កំ​ណត់​ឲ្យ​ច្បាស់​លាស់មិន​អនុ​ញ្ញាត​ឲ្យ​ស្ថា​ប័​ន​រដ្ឋ​ណា​មួយ ប្រើ​អំ​ណាច តែង​តាំង​សម្តេច​សង្ឃ​រាជ ឬបំ​ពាក់​គ្រឿង​ឥស្ស​រិ​យ​យ​ស ព្រម​ទាំង​មេ​ដាយ ជ្រើស​រើស​អង្គ​រក្ស​ផ្ទាល់​ខ្លួន ឬ មាន​ការ​ប្រើ​ប្រាស់​អា​វុធ​វែងនិង​ខ្លី​ ក្រៅ​ពី​បដិ​បត្តិ​តាម​ពុទ្ធ​ភូមិ ឡើយ ។ លើស​ពី​នេះ គ្មាន​ការ​បង្គាប់​បញ្ជា​ពី​ស្ថា​ប័ន​រដ្ឋ​ណា​មួយ​បាន​ឡើយ​។ ករ​ណី​នេះ ត្រូវ​ប្រ​គេន​ថ្វាយ​ព្រះ​សង្ឃ គ្រប់​គណៈ​និ​កាយធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តាម​រយៈ​មហា​សន្និ​​​បាត​ព្រះ​សង្ឃជា​ពិ​សេស​កុំ​ឲ្យ​ព្រះ​សង្ឃ បដិ​បត្តិ​ប៉ះ​ពាល់​ដល់​ពុ​ទ្ធ​វិ​ន័យ ដូច​ជា​មាន​អគ​តិ​ទាំង ៤ ទៅ​នឹង​គណបក្ស​ន​យោ​បាយ​ណា​មួយ​ជា​ដើម​។

ប្រ​ការ២៣​: អំ​ពី​ការ​លើក​កម្ពស់​គុណ​បំ​ណាច់​អ្នក​ត​ស៊ូនិង​ការ​​​​​ត​​ម្លើ​ង​ឋាន​ន្តរ​ស័ក្តិ ជូន​ដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ

            រាជ​រដ្ឋា​ភិ​បាលដែល​ដឹក​នាំ​ដោយ .​ស.​ស.​ប  នឹង​រៀប​ចំ​ឲ្យ​មាន​ច្បាប់​ស្តី​ពី ការ​តម្លើង​ឋាន​ន្តរ​ស័ក្តិ​គ្រឿង​ឥស្ស​រិយ​យស​ និង​ឋា​នៈ​ដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ជាតិ​គ្រប់​ប្រ​ភេទដែល​ស្រប​ទៅ​តាម​មា​ត្រា ២៩ ថ្មី នៃ​រដ្ឋ​ធម្ម​នុញ្ញ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ ។ដោយ​មូល​ហេតុ​ថា គ.​ស.​ស.​ប បាន​សង្កេត​ឃើញ​កន្លង​មក​គ្មាន​ការ​លើក​ទឹក​ចិត្តនិង​​លើក​គុណ​សម្បត្តិ​អតី​ត​ភាព​ការ​ងារ ដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ នៅ​ពេល​ចូល​និវ​ត្តន៍ជា​ពិ​សេស ភាព​អ​យុត្តិ​ធម៌ ចំ​ពោះ​គោល​ការណ៍​មិន​ស្មើរ​ភាព ចំ​ពោះ​យោ​ធិន​ពិ​ការ ដោយ​សារ​សង្គ្រាមការ​ដាក់​មន្រ្តី​ឲ្យ​ចូល​និវត្តន៍ មុន​អាយុ​កាល​កំ​ណត់ ឬ មិន​តម្លើង​ឋាន​ន្តរ​ស័ក្តិ​ឲ្យ​អ្នក ដែល​គ្មាន​បក្ខ​​ពួក។ លើស​ពី​នេះ មិន​ផ្តល់​ឋាន​ន្តរ​ស័ក្តិ ឬ គ្រឿង​ឥស្ស​រិយ​យស​ដល់​យោ​ធិន ដែល​មាន​អ​តីត​ភាព​ត​ស៊ូ និង​ស្នា​ដៃ​ការ​ពារ​ជាតិ​ពិត​ប្រា​កដនោះ​ទេ ។ កន្លង​មក ការ​ស្នើ​ត​ម្លើង​ឋាន​ន្តរ​ស័ក្តិ ឬ គ្រឿង​ឥស្ស​រិយ​យស ដល់​តែ​ញាតិ​សណ្តាន ឬ បក្ខ​ពួក​របស់​ខ្លួនតែ​ប៉ុ​ណ្ណោះ ។​ល​។​​

ប្រ​ការ ២៤ :  អំ​ពី​វិ​ស័យ​សុ​ខា​ភិ​បាល​ជាតិ

            រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ គ.​ស.​ស.​ប នឹង​បង្កើត​ច្បាប់​ស្តី​ពី ​ផែន​ការ​ក​សាង​មន្ទី​រ​ពេទ្យ​រដ្ឋមណ្ឌល​សុខ​ភាព និង​សេ​វា​ព្យា​បាល​ជម្ងឺ ជូន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទូ​​ទៅ ឲ្យមា​ន​ប្រ​សិទ្ធ​ភាព ។ដោយ​កន្លង​មក គ.​ស.​ស.​ប បាន​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ក្រី​ក្រភាគ​ច្រើន មិន​ត្រូវ​បាន​មន្ទីរ​ពេទ្យ​រដ្ឋ ឬ មណ្ឌល​សុខ​ភាព​មួយ​ចំ​នួនធ្វើ​ការ​ព្យា​បាល​ឲ្យ​ឡើយពី​ព្រោះ​តែ ក្រុម​គ្រួ​សារ​បង​ប្អូ​ន​ប្រ​ជា​ពល​រដ្ឋ ទាំង​នោះ​ពុំ​មាន​ប្រាក់​គ្រប់​គ្រាន់ សម្រាប់​បង់  សេ​វា​​មន្ទីរ​ពេទ្យ​ និង មណ្ឌល​សុខ​ភាព​រដ្ឋ​ទាំង​នោះ​ជា​មុន។ ដូ​ច្នេះ​ដើម្បី​ឆ្លើយ​តប និង​តម្រូវ​ការ​ជាក់​ស្តែង នៃ​សង្គម​កម្ពុជា​បច្ចុប្បន្ននិង​ទប់​ស្កាត់​នូវ​អត្រា​ស្លាប់ របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទូ​ទៅ ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​ភាព​ក្រី​ក្រគ.​ស.​ស.​ប នឹង​ដាក់​ចេញនូវ​វិ​ធាន​ផ្លូវ​ច្បាប់ ដើម្បី​ធា​នា​ការ​ព្យា​បាល​ជម្ងឺជូន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ក្រី​ក្រ​គ្រប់​រូប ទោះ​ជា​ក្នុង​លក្ខ​ខណ្ឌ​បែ​ប​ណា​ក៍​ដោយ មិន​តម្រូវ​ឲ្យ​បង់​សេវា​ដល់​មន្ទីរ​ពេទ្យ​រដ្ឋនិង​មណ្ឌល​សុខ​ភាព​របស់​រដ្ឋ​ឡើយ ។ ប្រ​សិន​បើ​មាន​មន្ទីរ​ពេទ្យ ឬ មណ្ឌល​សុខ​ភាព​រដ្ឋ​ណា​មួយ មិន​គោរ​ព​តាម​ច្បាប់​ចែង​ទេក្រ​សួង​សុ​ខា​ភិ​បាល ដែល​ដឹក​នាំ​ដោយ គ.​ស.​ស.​ប នឹង​ត្រូវ​ចាត់​វិ​ធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ដែល​មាន​បញ្ញត្តិ​ជា​ធរ​មា​ន ជា​ដាច់​ខាត ។

ប្រ​ការ ២៥ :  ​អំ​ពី​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ នៅ​កម្ពុជា

            រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ គ.​ស.​ស.​ប នឹង​ពិ​និត្យ​មើល​នូវ​លទ្ធ​ភាព​ក្នុង​ការ​រៀប​ចំធ្វើ​វិ​សោធ​ន​កម្ម​ច្បាប់​ស្តី​ពី ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​/​ក្រុង ស្រុក​/​ខណ្ឌឆ្នាំ​២០០៨ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ដូច​មាន​​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា  ឆ្នាំ​១៩៩៣ ត្រង់​មា​ត្រា ៣៤ ថ្មី «ស្តី​ពី សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​» ។ ដើម្បី​លើក​កម្ពស់ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ចូល​រួម​យ៉ាង​ស​កម្ម​ក្នុ​​ង​ការ​បម្រើសង្គម សេ​វា​រដ្ឋ​បាល​សា​ធា​រណៈថ្នាក់​ក្រោម​ជាតិ​ដោយ​ផ្ទាល់ តាម​រយៈ​បញ្ជី​បេក្ខ​ភាព​ឈរ​ឈ្មោះ  ឯ​ក​ត្ត​នាម ៥០​% ប្រៀប​ធៀប​ទៅ​នឹង​បញ្ជី​បេក្ខ​ភាព​ឈរ​ឈ្មោះពី​គណបក្ស​ន​យោ​បាយ ។ ដោយ​ត្រូវ​ប្រើ​ប្រ​ព័ន្ធ​រៀប​ចំ ការ​បោះ​ឆ្នោត​បែប​ចម្រុះ នៅ​ថ្នាក់​ក្រោម​ជាតិនៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដូច​មាន​ចែង​នៅ​ក្នុង​ប្រ​ការ ១៣ នៃ​គោល​ន​យោ​បាយ​របស់​រាជ  រដ្ឋា​ភិ​​​​​​​​​​​​​​បាល នៃ គ.​ស.​ស​.ប

ប្រ​ការ ២៦:  អំ​ពី​ការ​រៀប​ចំ​ច្បាប់​ស្តី​ពី សិទ្ធិ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ដែល​មាន​ភេទ​ទី​បី ពី​កំ​ណើត

            រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ គ.​ស.​ស.​ប នឹង​ពិ​និត្យ​មើល​នូវ​លទ្ធ​ភាព​ក្នុង​ការ​រៀប​ចំ​ធ្វើ​ច្បាប់​ស្តី​ពីសិទ្ធិ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ដែល​មាន​ភេទ​ទី​បី ពី​កំ​ណើត ។ ដោយ​យល់​ឃើញ​ថា ប្រ​ទេស​ប្រ​កាន់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យនៅ​លើ​ពិភ​ពលោក​ជា​ច្រើន គេ​បាន​នឹង​កំ​ពុង​រៀប​ចំ​ធ្វើ​ច្បាប់​ការ​ពារ និង​លើក​កម្ពស់ ដល់​ប្រ​ជាពល​រដ្ឋដែល​មាន​ភេទ​ទី​បី ពី​កំ​ណើត ដើ​ម្បី ឲ្យ​ពួក​គេ​ផ្តើម​ជី​វិត​រស់​នៅ​ ក្នុង​សង្គម​ជាតិ​ ស្មើ​មុខ​ស្មើ​មាត់ដូច​ជា​ប្រ​ជា​ពល​រដ្ឋ ដែល​មាន​ភេទ​ប្រុស ស្រី ពី​កំ​ណើត​ដែរ ។

          ស្រប​តាម​សិទ្ធិ​សញ្ញាអនុ​សញ្ញា​ស្តី​ពី​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ដែល​ព្រះ​រា​ជា​ណា​ចក្រ កម្ពុជា ជា​ភាគី​សមា​ជិក​ហត្ថ​លេ​ខីនិង​ផ្តល់​សច្ចា​ប័ន​ទទួល​ស្គាល់ គោរ​ព​ធម្ម​នុញ្ញ នៃ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ កតិ​កា​សញ្ញាអនុ​សញ្ញា​ទាំង​ឡាយ ស្តី​ពី​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​បាន​សភា នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ចែង​កំ​ណត់​ក្នុង​មា​ត្រា ៣១ នៃ​រដ្ឋ​ធម្ម​នុញ្ញ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ។ ប៉ុ​ន្តែ ពេល​បច្ចុប្បន្នការ​រើស​អើង ចំ​ពោះ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ដែល​មាន​ភេទ ទី​បី ពី​កំ​ណើត​កំ​ពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង ។ជា​ពិ​សេស ក្រុម​គ្រួ​សារ ដែល​មាន​សមា​ជិក​គ្រួ​សារ​មាន​ភេទ​ទី​បី តែង​បង្ក​នូវ​ជម្លោះបែក​បាក់​គ្រួ​សារ ដោយ​ព្រោះ​តែ​ញាតិ​សណ្តាន​ខ្មាស់​គេ ហើយ​កាត់​កាល​ចេញ​ពី​ក្រុម​គ្រួ​សារ​ថែម​ទៀត​ផង។ រាជ​រដ្ឋា​ភិ​បាល ដែល​ដឹ​ក​នាំ​ដោយ គ.​ស.​ស.​ប យល់​ឃើញ​ថា ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​ភេទ​ទី​បីជា​ធន​ធាន​មនុស្ស​របស់​សង្គម និង​មាន​តួនា​ទី កា​ត​ព្វ​កិច្ច ចូល​រួម​អភិ​វ​ឌ្ឍ​សង្គមនិង​សេដ្ឋ​កិច្ច​ជាតិ ដែល​ពុំ​អាច​បដិ​សេធ​បាន ។

ប្រ​ការ ២៧ :  អំ​ពី​ប​រិ​ស្ថាន

        ដោយប​រិស្ថាន នៃ​ព្រះ​រា​​ជា​ណា​ចក្រ​កម្ពុជា​កំ​ពុង​ស្ថិត​ក្នុង​ហា​និ​ភ័យ​កម្រិត​​ខ្ពស់ នា​ពេល​បច្ចុ​ប្បន្ន​​នេះនៅ​ពេល​គណប​ក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ​ឈ្នះ​ឆ្នោត​ ដឹក​នាំ​រាជ​រដ្ឋា​​ភិ​​បាល រាជ​រដ្ឋា​ភិ​បាលដែល​នឹង​ដឹក​នាំ​ដោ​យ​គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ ហៅ​​កាត់​ថា គ.​ស.​ស.​បនឹង​ធ្វើ​ឲ្យ​បរិ​ស្ថាន​ប្រ​សើរ​ឡើង​វិញ​ជា​​បណ្តើរ​ៗ ដោយ​ចាត់​វិ​ធាន​ការ​​ដូច​​ត​ទៅ ៖

-   លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ​ក្នុង​ការ​អនុ​វត្ត​ច្បាប់​ឲ្យ​ខាន​តែ​បានដោយ​​ដាក់​ទណ្ឌ​កម្ម​ចំ​ពោះ​មន្រ្តី​មាន​សមត្ថ​កិច្ច​ទាំង​ឡាយ​ណា​​ដែល​បាន​រំ​លោភ​ច្បាប់។

-   លុប​បំ​បាត់​បទ​ល្មើ​ស​ព្រៃ​ឈើ​តាម​រយៈ​កា​រអនុ​វត្ត​ច្បាប់​បែប​គ្រួ​សារ​និយម​បក្ខ​ពួក​​និ​យម ទាំង​ក្នុង និង​ក្រៅ​ស្ថា​ប័ន​រដ្ឋ។

-   ទប់​ស្កាត់​នូវ​ភាព​អ​នា​ធិប​តេយ្យ​របស់​ក្រុម​ហ៊ុន​នា​នា ដែល​អនុ​វត្ត​ច្បាប់​ដោយ​រំ​លោភ​​លើ​ច្បាប់​អនុ​ញ្ញាត​។

-   មិន​អនុ​ញ្ញាត​ឲ្យ​បន្ត​រាល់​ការ​រំ​លោភ​សិទ្ធិ​លំ​នៅ​ដ្ឋាន និង​ដី​ធ្លីរបស់​ប្រ​ជា​ពល​រដ្ឋ​ទាំង​​អស់ រួម​ទាំង​ជន​ជាតិ​ដើម​ភាគ​តិច។

-   ដាក់​ទណ្ឌ​កម្មចំ​ពោះ​មន្រ្តី​ប្រ​តិ​បត្តិ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​មិន​គោរ​ព​ច្បា​ប់​។

-   លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​ប្រ​តិ​បត្តិ​ច្បាប់ ទាំង​មន្រ្តី​រាជ​ការសង្គម​ស៊ីវិល និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទាំង​ឡាយ​ណាដែល​គោរ​ព​​ច្បាប់​​ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ខ្លួន​បាន​ល្អ រាជ​រដ្ឋា​ភិ​បាល ដែល​ដឹក​នាំ​ដោយ គ.​ស.​ស.​បនឹង​ផ្តល់​នូវ​ប័ណ្ណ​សរ​សើរ និង​តម្លើង​ឋាន​ន្តរ​សក្កិតួនា​ទី ឲ្យ​ស្រប​ទៅ​តាម ​លក្ខ​ន្តិ​កៈដោយ​ឡែក នៃ​មន្រ្តី​រាជ​ការ​ស៊ី​វិល និង​មន្រ្តី​យោ​ធាព្រម​ទាំង​ពល​ទា​ហាន។

           គ.​​ស.​ស.​ប នឹង​ផ្តល់​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដល់​ប្រ​ជា​ពល​រដ្ឋ​ណាដែល​បាន​​កាន់​កាប់​ដី​ធ្លី ប្រ​កប​អា​ជីវ​កម្ម​រយៈ​ពេល ០៥ (ប្រាំ) ឆ្នាំ​ឡើង​ទៅ​ ស្រប​តាម​មា​ត្រា ៧៤នៃ​ច្បាប់​ភូមិ​បាល ចុះ​ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ​១៩៩៤ ។

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥

ប្រធានគណបក្ស

ម៉ម សូណង់ដូ