គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបើកិច្ចប្រជុំប្រចាំខែមករា

ថ្ងៃអាទិត្យ ៧ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកម៉ម សូណង់ដូ ប្រធានគណបក្ស ជាមួយសកម្មជនប្រតិបត្តិ ខេត្ត-រាជធានី ស្រុក-ខណ្ឌ នៅទីស្នាក់ការកណ្តាលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អាសយដ្ឋានភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំប្រចាំខែមករានេះលោកប្រធាន ម៉ម សូណង់ដូ បានមានប្រសាសន៍ថា យើងត្រូវតែបន្តកិច្ចការងាររបស់គណបក្ស ដើម្បីបម្រើប្រយោជន៍សម្រាប់ជាតិរបស់យើង៕

Video


Gallery