សត្រូវចាស់ពីមុន ឥឡូវក្លាយជាមិត្តល្អ គ្មានការសងសឹក គ្មានការស្អប់ខ្ពើម ជាអាទិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាទៅអនាគតកាល

សត្រូវចាស់ពីមុន ឥឡូវក្លាយជាមិត្តល្អ គ្មានការសងសឹក គ្មានការស្អប់ខ្ពើម ជាអាទិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាទៅអនាគតកាល។ អ្នកនយោបាយឈ្លោះគ្នាគឺជាការល្អមួយ សម្រាប់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស អ្វីដែលខ្ញុំប្រើពាក្យ #សត្រូវ ពីព្រោះអ្នកនយោបាយធ្វើនយោយដើម្បីតែអំណាច តួនាទី និងប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយច្រើនតែទុកអ្នកនយោបាយផ្សេងទៀតជា #សត្រូវ មូលហេតុនេះ ហើយបានជាមានការប្រកាប់ប្រចាក់ប្រើហឹង្សាដោយមិនញញើតដៃ ហើយភាគីម្ខាងទៀត ប្រើយុទ្ធសាស្រ្តញុះញង់ ប្រជាពិថុទ សន្យាខ្យល់ គ្រប់កម្មវិធីស្មោកគ្រោកទាំងអស់ ដើម្បីដណ្តើម អំណាច ។ខ្ញុំយល់ឃើញថា អ្នកនយោបាយតែងតែមានទស្សនៈខុសៗគ្នា ទិសដៅខុសគ្នា គួរតែអ្នកនយោបាយគិតដល់ សន្តិភាព ប្រយោជន៍ជាតិ និងសុភមង្គលដល់ប្រជាពលរដ្ឋ ។ ប៉ុន្តែអ្នកនយោបាយខ្មែរ ច្រើនតែមានទំនៀមទំលាប់ យកនយោបាយ ធ្វើមធ្យោបាយ ដើម្បីដណ្តើមអំណាចតែប៉ុណោះ ហើយច្រើនតែយកអ្នកនយោបាយផ្សេងទៀត មិនបានគាំទ្រខ្លួន ទុកជាសត្រូវ ហេតុផលទាំងនេះហើយ បានជាខ្ញុំជ្រើសរើស ពាក្យ #សត្រូវ វិញ ដើម្បីទាញអារម្មណ៍អ្នកនយោបាយទាំងអស់ ដែលគិតតែអំណាចផ្ទាល់ខ្លួន ងាកមកចូលរួមបម្រើជាតិទាំងអស់គ្នា បម្រើប្រជាពលរដ្ឋទាំងអស់គ្នា ហើយរួបរួមគ្នា ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជាទៅអនាគតកាល។យើងមានពេលឈ្លោះគ្នា ក៏ត្រូវតែយើងមានពេលរួបរួមគ្នាកសាងជាតិផងដែរ ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ