ដីសមាហរណកម្មយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចតេជោត្រូវបានអ្នកមានអំណាចបំពានយកពីអតីតបងប្អូនខ្មែរក្រហម

នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ អតីតទាហានខ្មែរក្រហម ដែលបានផ្តាច់ខ្លួនតាមយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេច តេជោ ហ៊ុន សែន អំឡុងឆ្នាំ១៩៩៦-១៩៩៧ បានមកស្នើសុំកិច្ចអន្តរាគមន៍ ពី ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។អតីតទាហាន និងក្រុមគ្រួសារ (ខ្មែរក្រហម) ដែលមកពី ឃុំភ្ញីមាស ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង (ចំណុចកូនកុកចាស់)ចំនួន១៧គ្រួសារ បានស្នើសុំ ដូចខាងក្រោម:១.ស្នើសុំឲ្យ អភិបាល នៃគណ:អភិបាលស្រុក គីរីសាគរ ប្រគល់ដីដែលអាជ្ញាធរស្រុកបានបំពានយក ប្រគល់ជូនប្រពលរដ្ឋវិញ។២.ស្នើសុំឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។បញ្ជាក់ដីដែលត្រូវបានអាជ្ញាធរស្រុកបានបំពានពីប្រជាពលរដ្ឋគឺជាដីរបបដែលអតីតទាហានខ្មែរក្រហមទទួលបានតាមរយ:គោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល កម្ពុជា (ដីសមាហរណកម្ម) ចែកជូនអតីតទាហានផ្តាច់ខ្លួនពីរបបខ្មែរក្រហម៕
ដើម្បីមើលរូបភាពបន្ថែមសូមទៅកាន់ link? សូមចុចនៅត្រង់នេះ

Video


Gallery