ប្រជាពលរដ្ឋមានជម្លោះដីធ្លីនឹងមានក្តីសង្ឃឹមក្រោយពីមានវត្តមានលោក ម៉ម សូណង់ដូ

នៅព្រឹកថ្ងៃ​ចន្ទ​ ៩រោច​ ខែ​មិគសិរ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស.​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ ម៉ម​សូណង់ដូ​ ប្រធាន​ប្រតិភូ​ និង​លោក​ជំទាវ​ ហួន​ ​ផាន់ណារី​ អនុប្រធាន​ប្រតិភូ​ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និង​សហសេវិក​ បាន​ចុះ​ជួបប្រជាពល​រដ្ឋដែល​បាន​នឹង​កំពុង​មាន​ជម្លោះ​ដីធ្លី​ ជា​មួយ​នឹង​អតីត​ប្រធាន​សមាគម​សង្គ្រោះ​ជន​ពិការ​កម្ពុជា​ និង​ប្រធាន​សមាគម​ជួយ​ជនពិការ​កម្ពុជា​ ​មាន​អាស័យដ្ឋាន​ ភូមិ​វាលធំ​ ឃុំត្រែងត្រយឹង​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ​ ដែល​បាន​អូស​បន្លាយ​រ៉ាំរ៉ៃមកជិតម្ភៃឆ្នាំនៅមិនទាន់​មានដំ​ណោះស្រាយ​ត្រឹម​ត្រូវ​នៅឡើយ​។ ​កិច្ច​ប្រជុំ​នេះមាន​ការ​អញ្ជើញ​ចូលរួម​ពី៖​ ១.លោក​អភិបាល​រង​ខេត្ត​កំពង់ស្ពឺ​២.លោកអភិ​បាលស្រុកភ្នំស្រួច៣.លោកស្រី​មេឃុំ​ត្រែង​ត្រយឹង​៤.លោកមេភូមិវា​លធំ​ ព្រមទាំង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​បាន​ចូលរួម​។​ក្រោយ​ពី​បាន​ជួប​ប្រជុំ​បំភ្លឺ​​ពីគ្រប់អ្នកដែលពាក់​ព័ន្ធ​ ការប្រជុំនេះ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​មួយចំនួន ដើម្បី​ជា​មូល​ដ្ឋាន​ក្នុង​ការ​ធ្វើ​របាយការណ៍​មួយ​ដែល​សុក្រឹត្យ​៕
ដើម្បីមើលរូបភាពបន្ថែមសូមទៅកាន់ link? សូមចុចនៅត្រង់នេះ

Video


Gallery