ដីសមាហរណកម្មយុទ្ធសាស្ត្រឈ្នះៗរបស់ សម្តេចតេជោ ផ្តល់ឲ្យអតីតទាហានខ្មែរក្រហមកំពុងត្រូវបានអាជ្ញាធរបំពានយកពីប្រជាពលរដ្ឋយ៉ាងគគ្លើន

ក្រោយពីបានទទួលពាក្យបណ្តឹង ពីបងប្អូនអតីតទាហានខ្មែរក្រហម កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ ទើបនៅថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ប្រតិភូគណៈបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលដឹកនាំបេសកកម្មដោយ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោកជំទាវ ហួន ផាន់ណារី អនុប្រធាន ប្រតិភូ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំង ឯកឧត្តមៗដែលជាទីប្រឹក្សារបស់រាជរដ្ឋាភិបាល បានចុះបេសកកម្ម ប្រមូលព័ត៌មានអំពីបញ្ហាដីរបស់បងប្អូន អតីតទាហាន និងក្រុមគ្រួសារ (ខ្មែរក្រហម) ឃុំភ្ញីមាស ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ដីសមាហរណកមកម្ម ដែលបានផ្តល់ឲ្យបងប្អូនទាហានខ្មែរក្រហមដែលបានផ្តាច់ខ្លួនក្នុងឆ្នាំ១៩៩៦ មានការទទួលស្គាល់ដោយលោក ស៊ុន គឿន អភិបាលស្រុក គិរីសាគរ និងលោក ភើយ គែ មេឃុំ កោះស្តេច ដែលមានផ្ទៃដីសរុប ៥០០ហិកតា និងមានប្រជាពលរដ្ឋចំនួន ៤២គ្រួសារ បានប្រកបកសិកម្មដាំដុះ និងមានហេដ្ឋារចនាសម្ព័ន្ធពាសពេញក្នុងតំបន់នេះ ។ក្រោយមកនៅក្នុងឆ្នាំ២០១០ រដ្ឋាភិបាលបានសម្បទានដី ជាង៣៨០០០ហិកតា ដែលមានមានទីតាំងជិតដីសមាហរណកម្មទៅឲ្យក្រុមហ៊ុន ញូញៀន ។ បន្ទាប់មកក្រុមហ៊ុន និងអាជ្ញាធរ បានឃុបឃិតគ្នា បណ្តេញពលរដ្ឋចេញពីដីសមាហរណកម្មដែលផ្តល់ឲ្យប្រជាពលរដ្ឋទាំងនោះតាមរយៈយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេច តេជោ ៕

Video


Gallery