ឯកឧត្តម ម៉ម សូណង់ដូ ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

នៅព្រឹកថ្ងៃអង្គារ ៩ រោច ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅវិមានសន្តិភាព រាជធានីផ្នំពេញ មានកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០១៩ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំដោយ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្តូរវេន ពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ដំណើរការកិច្ចប្រជុំប្រចាំខែរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រព្រឹត្តទៅយ៉ាងទៀងទាត់ ជាមួយនឹងការដឹកនាំដោយប្រធានប្រតិភូប្តូរវេន។ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្តូរវេន បានដឹកនាំកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពាក់ព័ន្ធនឹង ៖ ១- ការលើកឡើងរបស់ប្រធានប្រតិភូគណបក្ស ស្តីពីរបាយការណ៍សកម្មភាពរបស់ប្រតិភូគណបក្សសាម៉ី រយៈពេលកន្លងទៅ។២- ការលើកឡើងរបស់ប្រធានលេខាធិការដ្ឋាន ស្តីពីការធ្វើរបាយការណ៍សង្ខេប ផ្អែកលើរបាយការណ៍ពិស្តារស្តីពីលទ្ធផលចុះសិក្សា និងប្រមូលពត៌មានពីសំណាក់ប្រតិភូគណបក្ស ដែលបានដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។៣- ការតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ប្រតិភូគណបក្សសាម៉ី ទាំងការប្រែប្រួលជាវិជ្ជមាន ទាំងការនៅសេសសល់ និងការប្រឈម។៤- បញ្ហាផ្សេងៗសម្រាប់បរិបទ នៃការប្រជុំប្រចាំខែមករា ឆ្នាំ២០១៩ នេះ ផ្តោតសំខាន់គឺបញ្ហាដីធ្លី ដែលបញ្ហាពាក់ព័ន្ធនេះកើតមានខ្លាំងនៅខេត្តព្រះសីហនុ កោះកុង សៀមរាប កំពត និងការមិនយកចិត្តទុកដាក់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នេះបើតាមការលើកឡើងរបស់ប្រធានប្រតិភូ នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕

Video


Gallery