ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ ដឹកនាំកិច្ចប្រជុំ ជាមួយប្រតិភូក្រសួងមហាផ្ទៃ នៅវិមានសន្តិភាព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្តូរវេន ជាមួយប្រតិភូក្រសួងមហាផ្ទៃមាន៖១. ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ២. ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ៣. ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ៤. ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល៥. ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃ គ.ជ.ប.គ.ញ៦. ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៨. ឯកឧត្តម ថាច់ វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌុច សារឿន អគ្គាធិការរង នៃអគ្គាធិការដ្ឋាន១០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន្ត១១. ឯកឧត្តម យិន ម៉ាលីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម១២. ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម វិរៈ អគ្គលេខាធិការរង នៃ គ.ជ.ប.ជ១៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក១៤. លោក ឧត្តមសេនីត្រី កែវ ហុកលី អនុប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក ។ក្នុងកិច្ចប្រជុំពិសេសនេះ ប្រតិភូឧត្តមក្រុមប្រឹក្សាពីគ្រោះ និងផ្តល់យោបល់ បានចោទជាសំនួរត្រង់ចំៗទៅប្រតិភូក្រសួងមហាផ្ទៃ អំពីបញ្ហាដីធ្លី គ្រឿងញៀន និងការអនុត្តច្បាប់របស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឋិតនៅក្រោមក្រសួងមហាផ្ទៃ ហើយថែមទាំងដាក់សំណើរទៅក្រសួរមហាផ្ទៃទាក់ទងនឹងការទប់ស្កាត់គ្រឿងញៀន និងភាពអសកម្មរបស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ ប្រតិភូក្រសួងសាមី ក៏សន្យាទប់ស្កាត់បង្ក្រាបបទល្មើសនានា និងពង្រីងគុណភាពសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន៕

Video


Gallery