ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រជុំជាមួយប្រតិភូក្រសួងរ៉ែ និងថាមពល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ ជាសជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអញ្ជើញចូលរួុមកិច្ចប្រជុំក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយឯកឧត្តម ហួន រាជចំរើន ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយនឹងប្រតិភូក្រសួងរ៉ែ និងថាមពល ដឹកនាំដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។កិច្ចប្រជុំនេះក្រសួងសាមី នឹងធ្វើបទបង្ហាញអំពីសមិទ្ធិផលការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសនានា ហើយនិងបរិបទផ្សេងៗក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល។កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តទៅនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) រាជធានីភ្នំពេញ៕

Video


Gallery