ដីធ្លីប្រជាពលរដ្ឋប្រមាណ៦០០គ្រួសារត្រូវបានរំលោភបំពានយកពីសំណាក់អតីតអភិបាលរងក្រុងបាត់ដំបង និងទាហានម្នាក់ឋានៈជាឧត្តមសេនីយ

នៅថ្ងៃច្ទ័ន ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្តល់យោបល់ លោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ ឯកឧត្តម ជឹម សាវ៉ុង មន្ត្រីលេខាធិការដ្ឋានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឯកឧត្តម ផាត់ សីុកាន ទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម យ៉ែម បូរិន ទីប្រឹក្សារាជរដ្ឋាភិបាល បានអញ្ជើញធ្វើដំណើរមកខេត្តបាត់ដំបង ដើម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន ៧គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋចំនួនប្រមាណ​៦០០គ្រួសារ ក្នុងភូមិចំនួន ៣ មានភូមិចំការឬស្សី ភូមិ១៣មករា និងភូមិអូរខ្ជាយ ស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននាំគ្នាមកប្តឹងឯកឧត្តម ម៉ម សូណង់ដូ ស្តីអំពីការរំលោភបំពានយកដីធ្លីពីសំណាក់អតីតអភិបាលរងក្រុងបាត់ដំបង និងទាហាន មួយរូបទៀតមានឋានៈជាឧត្តមសេនីយ ។ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលដឹកនាំដោយឯកឧត្តម ម៉ម សូណង់ដូ និងលោកជំទាវ ហួន ផាន់ណារី នឹងបន្តចុះបេសកកម្មទៅភូមិសាស្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសិក្សាស្រាវជ្រាវរកដំណោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយនឹងអាជ្ញាធរ។ ហើយបេសកកម្មនេះមានរយៈពេលបីថ្ងៃ គឺថ្ងៃទី២៧-២៨-២៩ ខែឧសភា ឆ្នាំ២០១៩ ៕

Video


Gallery