ប្រតិភូគណបក្សសំបុកឃ្មុំប្រជុំជាមួយអភិបាលរងខេត្តបន្ទាយមានជ័យរកដំណោះវិវាទដីធ្លី

នៅរសៀលថ្ងៃអង្គារទី២៨ ខែឧសភា ឆ្នាំ២០១៩ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ដឹកនាំដោយឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ ព្រមទាំងសហសេវឹក បានចុះបេសកកម្មទៅខេត្តបន្ទាយមានជ័យ ដើម្បីដំបូងឡើង ធ្វើដំណើរចុះទៅជួបប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដែលបានដាក់ពាក្យបណ្តឹង ដល់ទីស្នាក់ការរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ពាក់ព័ន្ធទៅនឹងវិវាទដីធ្លី នៅលើទីតាំងដីត្រង់ចំណុចភូមិសាស្ត្រកលិនទា ក្នុងភូមិរុន ឃុំសឹង្ហ ស្រុកអូរជ្រៅ ហើយដែលអាជ្ញាធរ ខេត្តបន្ទាយមានជ័យមិនមានដំណោះស្រាយសមស្រប និងទទួលយកបាន ។​ការជួបជុំនៅទីនោះជាមួយប្រជាពលរដ្ឋដែលសំអាងថាមានឯកសារកាន់កាប់ដីធ្លីទទួលស្គាល់ដោយ អាជ្ញាធរ មូលដ្ឋានលើទីតាំងដែលរដ្ឋាបាលព្រៃឈើខេត្តបន្ទាយមានជ័យកំណត់យកជាទីស្នាក់ការរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ស្នួលទ្រេត បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលជាទីបំផុត។ក្រោយពីការពិភាក្សាគ្នា និងប្រមូលបានពត៌មានគ្រប់ជ្រុងជ្រោយរួចរាល់មក ប្រតិភូគណបក្សសំបុកឃ្មុំ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បន្តដំណើរទៅ ចូលរួមក្នុងកិច្ចពិភាក្សាជាមួយនឹងឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រួមទាំងអស់លោកឯកឧត្តមប្រធានមន្ទីរជុំវិញខេត្ត ដើម្បីពិគ្រោះ ពិក្សាគ្នាលើទំនាស់ដីធ្លីនៅភូមិរុន ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។កិច្ចពិភាក្សានោះបានចប់សព្វគ្រប់នៅវេលាម៉ោង៥:៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែរ៕

Video


Gallery