គណបក្សសំបុកឃ្មុំប្រជុំពង្រឹងគោលនយោបាយបក្សជាមួយមន្ត្រីតំណាងតាមូលដ្ឋាន

នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានអាសយដ្ឋាន ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយតំណាងថ្នាក់ដឹកនាំតាមមូលដ្ឋាន មានប្រធាន និងអនុប្រធានប្រតិបត្តិខេត្ត -ស្រុក-ឃុំ នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម សូណង់ដូ ប្រធានគណបក្ស។នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមប្រធាន ម៉ម​ សូណង់ដូ បានមានប្រសាសន៍អំពីលទ្ធិផលនៃការចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺបានចូលរួមផ្តល់យោបល់ទាក់ទងនឹងបញ្ហាដែលកើតមានឡើងសព្វថ្ងៃ ជាពិសេសនោះទាក់ទងបញ្ហា ជលផល បញ្ហាវិវាទដីធ្លី ។ល។ឯកឧត្តមប្រធាន បានបញ្ជាក់ទៀតថា៖ សូមកុំយល់ច្រឡំនៃការចូលរួមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺយើងចូលរួមរកសំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ និងអង្កេតតាមដានភាពមិនប្រក្រតី ឬភាពអសកម្មរបស់អាជ្ញាធរ ទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ហើយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅតែជាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដដែរ។នៅក្នុងឱកាសនោះលោកជំទាវ ហួន ផាន់ណារី អគ្គនាយកទំនាក់ទំនងសាធារណៈគណបក្ស ក៏មានប្រសាសន៍ទៅកាន់សកម្មជនគណបក្ស និងមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋានដែលបានចូលរួម ត្រូវមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ត្រូវបន្តរៀបចំរចនាសម្ព័ន្ធគណបក្ស និងរៀបចំទិសដៅឲ្យបានច្បាស់ ដើម្បចូលរួមប្រកួតប្រជែកការបោះឆ្នោះឃុំសង្កាត់នាពេលខាងមុខនេះ ដែលមានរយៈពេលជាងពីរឆ្នាំទៀត។ឯកឧត្តម ផាត់ សីុកាន អនុប្រធានគណបក្សសំបុកសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានមានប្រសាសន៍ថា គ្រប់មន្ត្រីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវប្រកាន់នូវវិន័យល្អ ជាពិសេសនោះគណបក្សសំបុកឃ្មុំមានគោលនយោបាយ ២៧ប្រការ សម្រាប់ចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋ នៅពេលគណបក្សយើងបានជាប់ឆ្នោត។កិច្ចប្រជុំនេះបានបញ្ចប់ដោយបរិយាកាសរីករាយស្និតស្នាលក្រៃលែង៕

Video


Gallery