បណ្តឹងវិវាទដីធ្លីប្រជាពលរដ្ឋជាមួយនឹងនាយកដ្ឋានផ្លូវដែក

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មានប្រពលរដ្ឋចំនួន ៥នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ ​មកពីភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម និងភូមិកាកាប សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលមកកាន់ទីស្នាក់ការកណ្តាលរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដើម្បីដាក់ពាក្យបណ្តឹងជូនឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឲ្យជួយរកយុត្តិធម៌អំពីករណីវិវាទដីធ្លី ស្ថិតនៅទីតាំងខាងលើ ជាមួយនឹង នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណៈការណ៍ និងដឹកជញ្ជូន៕

Video


Gallery