រាជរដ្ឋាភិបាលបានឯកភាពឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងរដ្ឋបាលខេត្តកណ្តាល ដោះស្រាយបញ្ហាអសកម្ម

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹងលេខៈ ៨២៨ សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ លើរបាយការណ៍របស់ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៃឧត្តមក្រមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ ស្តីពីភាពអសកម្មរបស់មន្ត្រីរដ្ឋបាលជលផលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទនៅតំបន់ស្រុកស្អាង ខេត្តកណ្តាល ។រាជរដ្ឋាភិបាលបានឯកភាពឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងរដ្ឋបាលខេត្តកណ្តាល ដោះស្រាយបញ្ហាអសកម្មទាំងនេះ។សូមរំលឹកថាកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានចុះទៅពិនិត្យជាក់ស្តែង នៅភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល នូវបទល្មើសនេសាទ និងភាពអសកម្មរដ្ឋបាលជលថ្នាក់ក្រោមជាតិ៕

Video


Gallery