កិច្ចប្រជុំរវាងប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយនឹងប្រតិភូក្រសួងការងារ និងប្រតិភូរាជបណ្ឌិតសភាកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ ​លោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ និងឯកឧត្តម ជឹម សាវ៉ុង មន្ត្រីលេខាធិការដ្ឋានតំណាងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញចូលរួុមកិច្ចប្រជុំក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយឯកឧត្តម គង់ មុនីកា ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយនឹង ក្រសួងម្ចាស់សេចក្តីព្រាង ដែលជាកិច្ចប្រជុំឆ្លងច្បាប់ នៃប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី អិុត សំហេង និងប្រតិភូរាជបណ្ឌិតសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ។កិច្ចប្រជុំពិភាក្សាលើរបៀបវារៈចំនួនពីរ៖១-សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម (បសស) ២-សេចក្តីព្រាងគោលនយោបាយជាភាសាខ្មែរកិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តទៅនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) រាជធានីភ្នំពេញ៕

Video


Gallery