ប្រតិភូគណបក្សសំបុកឃ្មុំចុះសិក្សាប្រមូលព័ត៌មានករណីទំនាស់ដីធ្លីនៅស្រុកបវេល ខេត្តបាត់ដំបង

នៅថ្ងៃសុក្រទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អមដំណើរដោយអ្នកសង្កេតការណ៍ចំនួនពីរនាក់តំណាងឲ្យលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះទៅសិក្សាស្រាយជ្រាវស្វែងរកព័ត៌មានជាក់ស្តែងក្នុងករណីទំនាស់ដីធ្លី រវាងឈ្មោះ គង់ ចាន់ មុន្នី និងឈ្មោះ ចាន់ យឿត ជាអ្នកតំណាងប្រពលរដ្ឋ ១៦គ្រួសារ និងភាគី ឈ្មោះ អៀម អឿន និងក្រុមគ្រួសារ ស្ថិតនៅចំណុចភូមិសាស្ត្រអូរវល្លិប្រេង ក្នុងភូមិរុន ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ប្រជាពលរដ្ឋទាំង១៦គ្រួសារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មានលោក ផ្លឹង សារ៉ាត់ មេភូមិរូងអំពិល លោក ឡាំ វណ្នី មេឃុំខ្នាចរមាស លោក តាំង គិមឆែ ក្រុមប្រឹក្សាស្រុកបវេល និងលោក សូ សុខា អធិការរងស្រុកបវេល បានរៀបរាប់អំពីដើមចមនៃទំនាស់ និងចង្អុលបង្ហាញទីតាំងទាំងនោះដល់ប្រតិភូយើងខ្ញុំ និងផ្តល់ធាតុចូលថ្មីទៀតស្តីពីករណីខាងលើនេះ៕

Video


Gallery