ប្រជាពលរដ្ឋមានបញ្ហាដីធី្លនៅខេត្តកំពង់ស្ពឺ ប្រមូលឯកសារពាក់ព័ន្ធបន្ថែមជូនប្រតិភូគណបក្សសំបុកឃ្មុំ

នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ ៥គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋ ១១០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយនឹង ប្រធានសមាគមន៍សង្គ្រោះជនពិការកម្ពុជា និងប្រធានសមាគមន៍ជួយជនពិការកម្ពុជា ស្ថិតនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមកស្នាក់ការកណ្តាលគណបក្សសំបុយកឃ្មុំសង្គមប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ ដើម្បីដាក់ឯកសារពាក់ព័ន្ធករណីរទំនាស់ខាងលើបន្ថែមនូវធាតុចូលថ្មី ។ករណីទំនាស់ដីធ្លីនៅទីតាំងខាងលើនេះកើតឡើងតាំងពីឆ្នាំ២០០៦ មកម្លេះ ហើយប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាននឹងកំពុងសិក្សាប្រមូលនូវព័ត៌មានបន្ថែមទៀត៕

Video


Gallery