ប្រតិភូគណបក្សសំបុកឃ្មុំអញ្ជើញចូលរួមប្រជុំជាមួយប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ ​លោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ និងឯកឧត្តម ជឹម សាវ៉ុង មន្ត្រីលេខាធិការដ្ឋានតំណាងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញចូលរួុមកិច្ចប្រជុំក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ដឹកនាំដោយឯកឧត្តម គង់ មុនីកា ប្រធានប្តូរវេនប្រចាំខែសីហា ជាមួយនឹងប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បីផ្តល់ធាតុចូល ឆ្លងលើសេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃ ស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាតិប្រឆាំងអំពើពុករលួយ ៕

Video


Gallery