កម្ម​វិ​ធី​ស​ប្បុ​រស​ធម៌ ថ្ងៃ​ទី​១៣ ខែ​ម​ក​រា ឆ្នាំ​២​០​១​៧

នៅ​ថ្ងៃ​ទី ១៣ ខែ​ម​ក​រា ឆ្នាំ​២​០​១​៧ មាន​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​មាន​ជ​ម្ងឺ​ចំ​នួន ២​រូប បាន​មក​សុំ​ការ​ឧ​ប​ត្ថម្ហ​និង​ព្យា​បាល​ពី លោក ម៉ម សូ​ណង់​ដូ ប្រ​​ធាន​​គ​ណ​​បក្ស​​សំ​​បុក​​ឃ្មុំ​​ស​ង្គម​​ប្រ​​ជា​ធិប​​តេយ្យ ។ យុ​វ​ជន​ឈ្មោះ សុខ សុ​​ជាតិ អា​​យុ ២២​​ឆ្នាំ រស់​​នៅ​​ភូមិ​​កំ​​រ៉ែង ឃុំ​​ធាយ ស្រុក​​​បា​​ភ្នំ ខេត្ត​​ព្រៃ​​វែង មាន​ជី​វ​ភាព​ក្រី​ក្រ​និង​ពិ​ការ​ភ្នែក​ទាំង​ពីរ សុ​ជាតិ ធ្លាប់​ទ​ទួល​បាន​ការ​ព្យា​បាល​ម្តង​រួច​មក​ហើយ ដែល​មាន​ជ​ម្ងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល ប​ន្ទាប់​មក យុ​វ​ជន សុខ សុ​ជាតិ បាន​មក​សុំ​លោក ម៉ម សូ​ណង់​ដូ ម្តង​ទៀត ដើ​ម្បី​ព្យា​បាល​ភ្នែក ។ លោក​យាយ អឹម ឈន អាយុ ៦៨ ឆ្នាំ រស់​នៅ ភូមិ​សំ​រោង ឃុំ​ចំ​ប៉ា ស្រុក​ព្រៃ​ក​ប្បាស់ ខេត្ត​តា​កែវ មាន​ជម្ងឺ​ប្រ​ចាំ​កាយ(លើស​ឈាម) និង​មាន​ជី​វ​ភាព​ក្រី​ក្រ​បាន​មក​សុំ ការ​ឧ​ប​ត្ថម្ហ​ពី លោក ម៉ម សូ​ណង់​ដូ​។

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ