កម្មវិធីក្តីសង្ឃឹម \"សេរីភាពក្នុងការបញ្ចេញមតិ\"

នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៨ ដល់ម៉ោង ១៩ ល្ងាច លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានអញ្ជើញធ្វើជាវាគ្មិនការផ្សាយផ្ទាល់កម្មវិធីក្តីសង្ឃឹម ដែលមានលោក អិុត សុខា ជាអ្នកសម្របសម្រួល ក្នុងការផ្សាយផ្ទាល់នោះលោក ម៉ម សូណង់ដូ បានបំភ្ឡឺ ណែនាំប្រិយ៍មិត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបញ្ចេញមតិក្នុងកម្មវិធីមតិប្រជាពលរដ្ឋរបស់វិទ្យុសំបុកឃ្មុំ FM 105 MHz សូមគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ទោះជាមតិនោះយើងត្រូវចិត្ត ឬមិនត្រូវចិត្ត ទទួលយកបាន ឬមិនអាចទទួលយកបាន ក៏ត្រូវតែគោរពសិទ្ធិសេរីភាព និងមតិរបស់អ្នកដ៏ទៃ យើងមិនអាចបង្ខំឲ្យគេធ្វើអ្វីមួយ ដើម្បីតម្រូវចិត្តយើង ហើយគ្មាននរណាម្នាក់ មានសិទ្ធិបង្ខំអ្នកដ៏ទៃឲ្យធ្វើតាមយើងបានដែរ។ ដូច្នេះសូមមេត្តាជៀសវាងទប់ស្កាត់រាល់បញ្ហាក្នុងការបញ្ចេញមតិរៀងៗខ្លួន កុំឲ្យមានទំនាស់ប្រទុសសារាយ ហើយនឹងកំហឹង ចង់ឈ្នះចាញ់ ដោយមិនបានគិតទៅដល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
<br>ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ <a href="https://www.flickr.com/photos/139152530@N03/albums/72157661279709307" target="_blank">សូមចុចនៅត្រង់នេះ</a>

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ