លោក ម៉ម សូណង់ដូ អញ្ជើញទៅពិនិត្យអណ្តូងទឹកចំនួន ៧នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអញ្ជើញទៅពិនិត្យអណ្តូងទឹកចំនួន ៧ ជីកជូនតាមការស្នើសុំពីប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់នៅខេត្តកំពង់ឆ្នាំង។អណ្តូងដែលជីកជូននៅខេត្តកំពង់ឆ្នាំងនោះគឺឋិតនៅ ឃុំក្បាលទឹក ស្រុកទឹកផុស ជីកចំនួន ៣អណ្តូង ឋិតនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ជីកចំនួន ៣អណ្តូង និងឋិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ជីកចំនួន ១អណ្តូង។
ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ