ឯកឧត្តម ម៉មសូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉មសូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវ ហួន ផាន់ណារី សមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ក្នុងកិច្វប្រជុំនេះដែរក៍មានការអញ្ជើញចូលរួមពីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម រង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អគ្គនាយក នៃអគ្គនាយកដ្ឋាន គោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។កម្មវិធីនេះដឹកនាំ សម្របសម្រួលដោយ ឯកឧត្តម នួន សុខាវី ប្រធានប្តូរវេនប្រចាំខែ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ