ដីព្រៃសហគមន៍ភ្នំត្នោតត្រូវបានរំលោភដោយឈ្មួញមានអំណាច

ក្រោយពីមានសូមណូមពរពីប្រជាសហគមន៍ភ្នំត្នោត ទើបនៅព្រឹកថ្ងៃពុធ ៧រោច ខែអសុជ្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ លោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ រួមទាំង ឯកឧត្តម សុត សៀម ឯកឧត្តម ផាត់ ស៊ីកាន ឯកឧត្តម ឡាយ ណារិន ឯកឧត្តម យ៉ែម បូរិន និងឯកឧត្តម ប៊ុត ប៊ុនឈាន ពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក្នុងនាមជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអញ្ជើញទៅធ្វើការអង្កេត និងសិក្សាពីផលប៉ះពាល់ នៃការទន្ទ្រានដីព្រៃសហគមន៍ភ្នំត្នោត ពីសំណាក់ឈ្មួញមានអំណាច ស្ថិតនៅក្នុងឃ្មុំល្បើក ស្រុកឈូក ខេត្តកំពត ។ដីព្រៃសហគមន៍នេះត្រូវបានប្រជាពលរដ្ឋចងក្រងបង្កើតក្នុងឆ្នាំ២០០៥ ដែលមានផ្ទៃដីសរុបចំនួន៥៥៨ហិចតា ប៉ុន្តែដោយមានផល់ប៉ះពាល់ទៅលើក្បាលដីប្រជាពលរដ្ឋផ្សេងទៀត ទើបខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត កាត់តម្រឹមនៅត្រឹមចំនួន៤៥៨ហិចតា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣។ដីព្រៃសហគមន៍ ភ្នំត្នោត ត្រូវបាន ឈ្មួញមានអំណាច ឃុបឃិតជាមួយអាជ្ញាធររំលោភយកនេះយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់សព្វថ្ងៃពុំទាន់មានដំណោះស្រាយបាននៅឡើយទេ ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ