កិច្ចប្រជុំប្រចាំខែវិច្ឆិកា នៃក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម ម៉ម សូណង់ដូ និងលោកជំទាវ ហួន ផាន់ណារី សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចូលរួមកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដោយដឹកនាំប្រជុំដោយ ឯកឧត្តម សេង សុខេង ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖១. ការលើកឡើងរបស់ប្រធានប្រតិភូគណបក្សស្តីពីរបាយការណ៍ សកម្មភាពការងាររបស់ប្រតិភូ គណបក្សសាមី រយៈពេលកន្លងទៅ។២. ការលើកឡើងរបស់ប្រធានលេខាធិការដ្ឋានស្តីពីការធ្វើរបាយការណ៍សង្ខេបផ្អែកលើរបាយការណ៍ ពិស្តារស្តីពីលទ្ធផលចុះសិក្សា និងប្រមូលព័ត៌មានពីសំណាក់ប្រតិភូគណបក្សដែលបានដាក់ជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។៣. ការតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ប្រតិភូគណបក្សសាមី (ទាំងការប្រែប្រួល ជាវិជ្ជមាន ទាំងការនៅសេសសល់ និងការប្រឈម) ។៤. ផ្សេងៗ៕
ដើម្បីមើលរូបភាពបន្ថែមសូមទៅកាន់ link? សូមចុចនៅត្រង់នេះ

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ