ប្រជាពលរដ្ឋរងគ្រោះដីធ្លីផ្សេងទៀតនៅខេត្តកោះកុងបានដាក់ពាក្យបណ្តឹងចូលមកប្រតិភូគណបក្សសំបុកឃ្មុំ

ថ្ងៃអាទិត្យ ៧រោច​ ខែ​បុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព​.ស.​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​២៧​ ខែ​មករា​ ឆ្នាំ​២០១៩​ មាន​ប្រជាពលរដ្ឋ​៨គ្រួសារ​ តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះដីធ្លី មកពី​ឃុំ​ព្រែក​ខ្សាច់​ ឃុំ​កោះ​​ស្តេច​ និង​ឃុំ​ភ្ញីមាស​ នៃ​ស្រុក​គីរីសាគរ​ ខេត្តកោះកុង បានមកដល់ទីស្នាក់កណ្តាលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ភូមិទួលតាចាន់ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្ដឹងចូលមកឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ​ និងជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​​ អំពី​ទំនាស់ដីធ្លី​ របស់ពួកគាត់ជា​មួយ​ និងក្រុម​ហ៊ុន​ឈ្មោះ ញូញៀន​៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ