ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកំពង់ឆ្នាំងបានដាក់ពាក្យបណ្តឹងចូលមកប្រតិភូគណបក្សសំបុកឃ្មុំ

នៅរសៀល ថ្ងៃ​អាទិត្យ​ ៧រោច​ ខែ​បុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព​.ស.​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​២៧​ ខែ​មករា​ ឆ្នាំ​២០១៩​ មាន​ប្រជាពលរដ្ឋ​ចំនួន​២នាក់​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១០គ្រួសារ​ មក​ពីស្រុករលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​​ បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​មក​ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ​ និងជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​​ អំពី​ទំនាស់ដីធ្លី​ រវាង​ពួក​គាត់​ ជា​មួយ​ឈ្មោះ​ ហ្វាស៊ីណា​ ដែល​រំលោភ​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើដី​របស់ពួកគាត់​យ៉ាង​អយុត្តិធម៌​បំផុត​ ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ