ឯកឧត្តម ម៉ម សូណង់ដូ ចុះបេសកកម្មទាំងយប់ទាំងថ្ងៃ

នៅវេលាម៉ោង​១០​ និង​៣០នាទីយប់ ថ្ងៃសុក្រ​ ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ​ ជាសមាជិក​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ​ និងផ្ដល់យោបល់​ ដឹកនាំដោយឯកឧត្ដម​ ម៉​ម​ សូណង់ដូ​ បានមកដល់​ មូលដ្ឋានរបស់ប្រជាពលរដ្ឋមានទំនាស់​ដីធ្លី​ ឋិតនៅឃុំ​ភ្ញីមាស​ ស្រុកគីរីសាគរ​ ខេត្ត​កោះកុង​ ប្រជាពលរដ្ឋរងគ្រោះរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅ​ ។ឯកឧត្ដម​ ម៉ម​ សូណង់ដូ​ បានប្រជុំជាមួយប្រជាពលរដ្ឋរងគ្រោះរយៈពេលជាង​១​ម៉ោង​ រួចបានបន្តដំណើរឆ្ពោះទៅទីរួមខេត្តកោះកុងដើម្បីជួបប្រជុំពិភាក្សាជាមួយ​លោក​ សុខ​ សុធី​ អភិបាលរង​នៃគណៈអភិបាលខេត្តកោះកុង ដើម្បីរកដំណោះស្រាយ​អំពី​ទំនាស់ដីធ្លី​ខាងលើ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ