រកដំណោះស្រាយទំនាស់ដីធ្លីនៅខេត្តកោះកុង

នៅ​ថ្ងៃ​សៅរ៍​ ៤រោច​ ខែមាឃ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលាម៉ោង​៩ព្រឹក​ ឯកឧត្ដម​ ម៉ម​ សូណង់ដូ​ ប្រធានប្រតិភូគណបក្សគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ​ ជាសមាជិកឧត្ដក្រុមប្រឹក្សាពិគ្រោះ​ និងផ្ដល់យោបល់​ និងសហសេវិកចំនួន​៤រូប​ បាន​ជួបប្រជុំជាមួយឯកឧត្តម​ សុខ​សុទ្ធី​ អភិបាលរង​នៃគណ:អភិបាល​ខេត្តកោះកុង​ រួមជាមួយ​និងលោក​ រស់​ វីរ៉ាវុធ​ ប្រធាន​មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ,លោក​ អាន​ ម៉ារ៉ាឌី​ អនុប្រធានមន្ទីរបរិស្ថាន​ ព្រមទាំងមន្ត្រីសាលាខេត្តកោះកុង​សរុបមាន​ចំនួន​៦រូប​ ដើម្បីពិភាក្សា​រកដំណោះស្រាយ​អំពីទំនាស់ដីធ្លីចំនួន​ពីរករណី​ នៅស្រុកគីរីសាគរ​ ខេត្ត​កោះកុង​។ករណី​ទី១​ ទំនាស់ដីធ្លី​រវាង​ប្រជាពលរដ្ឋ​អតីតបងប្អូនខ្មែរ​ក្រហមដែលបាន​ធ្វើសមាហរណកម្ម​ចំនួន​១៥គ្រួសារ​ នៅភូមិពាមកាយ​ឃុំ​ភ្ញីមាស​ ស្រុកគីរីសាគរ​ ខេត្ត​កោះកុង​​ ជាមួយនឹងអាជ្ញាធរ​។ករណី​ទី​២​ ទំ​នាស់ដីធ្លីរវាង​ប្រជាពលរដ្ឋ​ចំនួន​៤៣គ្រួសារ​ នៅ​ឃុំកោះស្តេច ស្រុកគីរីសាគរ​ ខេត្តកោះកុង​ ជាមួយ​និងក្រុម​ហ៊ុន​ញូញៀន​ ។ក្រោយពីបានពិភាក្សាគ្នារួច​ ឯកឧត្ដម​ សុខ​ សុទ្ធី អភិបាលរងខេត្តបានស្វាគមន៍​យ៉ាងរីករាយ​ នូវសំណើរបស់​ប្រជាពលរដ្ឋ​ និងសំណូមពររបស់​ ឯកឧត្តមប្រធាន​ ម៉​ម​ សូណង់ដូ​ ដោយសន្យាថានឹងជម្រុញ​ឲ្យមានការដោះស្រាយ​រាល់សំណើ​របស់ប្រជាពលរដ្ឋ​និងកែលម្អរ​នូវភាពខ្វះចន្លោះ​របស់អាជ្ញាធរមួយ​ចំនួន​៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ