ប្រតិភូគណបក្សសំបុកឃ្មុំចុះបេសកកម្មលើកទីបីនៅខេត្តកោះកុង

នៅថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពីគ្រោះ និងផ្តល់យោបល់ ព្រមទាំងសហសេវឹក បានអញ្ជើញចុះបេសកកម្មនៅខេត្តកោះកុង ឋិតនៅចំណុចភូមិកូនកុកចាស់ ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ជាកន្លែងប្រជាពលរដ្ឋរងគ្រោះដីធ្លី (ដីសមាហរណកម្ម) គោលនយោបាយជាយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន ឆ្នាំ១៩៩៦ ។ការចុះបេសកកម្មរបស់ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅខេត្តកោះកុង មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែឧសភា ឆ្នាំ២០១៩ ។

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ