កិច្ចប្រជុំប្រតិភគណបក្សសំបុកឃ្មុំជាមួយអភិបាលខេត្តរងខេត្តកោះកុង

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣ៈ០០នាទី ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងសហសេវឹក បានអញ្ជើញជំនួបជាមួយឯកឧត្តម សុខ សុទ្ធី អភិបាលរង ខេត្កកោះកុង ដើម្បីពិក្សារកដំណោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរ នៅភូមិសាស្ត្រដីសមាហរណកម្ម គោលនយោបាយយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។នៅក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកោះកុង មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីផ្សេងទៀត។ជំនួបពិក្សារយៈពេលជាង ៣ម៉ោង ឯកឧត្តមអភិបាលរងខេត្ត សុខ សុទ្ធី បានទទួលស្គាល់ប្រជាពលរដ្ឋចំនួន ៤២គ្រួសារ មានផ្ទៃចំនួន ៣២០ហិចតា ហើយនិងត្រៀមធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់ដី) ជូន ពលរដ្ឋរងគ្រោះ ចំនួន៤២គ្រួសារនោះផងដែរ។បេសកកម្មក្រុមប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលដឹកនាំដោយឯកឧត្តម ម៉ម សូណង់ដូ និងលោកជំទាវ ហួន ផាន់ណារី មានរយៈពេលបីថ្ងៃ ១៥-១៦-១៧ ខែឧសភា ឆ្នាំ២០១៩៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ