ប្រតិភូគណបក្សសំបុកឃ្មុំចុះបេសកកម្មនៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដឹកនាំដោយឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងមានសមាសភាពចូលរួម ឯកឧត្តម ជឹម សាវ៉ុង មន្ត្រីលេខាធិការដ្ឋានតំណាង គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឯកឧត្តម ផាត់ ស៊ីកាន ទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម យ៉ែម បូរិន ទីប្រឹក្សារាជរដ្ឋាភិបាល បានអញ្ជើញចុះបេសកកម្មនៅចំណុចភូមិសាស្ត្រជាក់ស្តែង ដែលប្រជាពលរដ្ឋ រងគ្រោះទំនាស់ដីធ្លីចំនួន ៣គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះចំនួន ១៩គ្រួសារ មានផ្ទៃដីសរុប ១១២,៥ ហិចតា ជាមួយស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ស្នួលទ្រេត ឋិតនៅភូមិរុន ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្តឹងមកឯកឧត្តមប្រធាន ម៉ម សូណង់ដូ កាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅ ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ