ការចុះទៅពិនិត្យជាក់ស្តែង អំពីប្រតិបត្តិការរបស់រដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ

ផ្អែកលើស្មារតីអង្គប្រជុំនៅសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ និងយោងលើ ការឯកភាពគ្នារវាងភាគីប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងអភិបាលរងខេត្តបន្ទាយមានជ័យ សម្រេចឲ្យមានការចុះទៅពិនិត្យជាក់ស្តែង អំពីប្រតិបត្តិការរបស់រដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យក្នុងការផ្សព្វផ្សាយ និងស្តារព្រៃឈើរបស់ស្ថានីយស្នួលទ្រេត ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ តាំងពីឆ្នាំ២០០៩មកទល់នឹងបច្ចុប្បន្នកាល។នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ភាគីទាំងអស់បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ចំការអាកាស្យា ហើយប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលដឹកនាំដោយឯកឧត្តម ម៉ម សូណង់ដូ និងលោកជំទាវ ហួន ផាន់ណារី បានកត់ត្រាទុកតាមការដែលឃើញជាក់ស្តែងផង និងតាមពន្យល់បង្ហាញរបស់លោក ជា ផល្លី ប្រធានរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យផង ។ ប្រតិភូក៏បានជួបជាមួយនឹងប្រជាពលរដ្ឋចំនួន ១៩ គ្រួសារដែលរងគ្រោះបាត់បង់ដីធ្លីដោយសារការបំពាននៅទីនោះផងដែរ ។ការងារនោះបានចប់នៅម៉ោង១០​និង៣០នាទីព្រឹក មុននឹងធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។បេសកកម្មនៅខេត្តបន្ទាយមានជ័យនេះមានរយៈពេលបីថ្ងៃគឺ ២៧-២៨-២៩ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្តល់យោបល់ និងលោកជំទាវ ហួន​ ផាន់ណារី អនុប្រធានប្រតិភូ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងមានការចូលរួមពី ឯកឧត្តម ជឹម សាវ៉ុង លេខាធិការដ្ឋានតំណាងគណបក្សសំបុកឃ្មុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តម ផាត់ ស៊ីកាន ទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម យ៉ែម បូរិន ទីប្រឹក្សារាជរដ្ឋាភិបាល ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ