ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រជុំជាមួយប្រតិភូក្រសួងសុខាភិបាល

នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ ​លោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ និងឯកឧត្តម ជឹម សាវ៉ុង មន្ត្រីលេខាធិការដ្ឋានតំណាងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអញ្ជើញចូលរួុមកិច្ចប្រជុំក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយឯកឧត្តម ពេជ្រ ស្រស់ ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយនឹងប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។កិច្ចប្រជុំនេះក្រសួងសាមី នឹងធ្វើបទបង្ហាញអំពីសមិទ្ធិផលការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃប្រសិទ្ធិភាពការអនុវត្តន៍ច្បាប់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។កិច្ចពិគ្រោះយោបល់ផ្តល់ធាតុចូលលើបរិបទជាក់ស្តែងនានា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល មាន៖-ប្រសិទ្ធភាពនៃការទប់ស្កាត់ឳសថក្លែងក្លាយ និងគ្រឿងសំអាង ។ ល។-គុណភាពនៃការផ្តល់សេវាសុខភាពសាធារណៈ និងការគ្រប់គ្រងគុណភាពឯកជន។-ក្រមសីលធម៌របស់បុគ្គលិក និងគ្រូពេទ្យ (គណៈវិជ្ជាជីវៈទាំង៥)។-កំណែទម្រង់វិស័យសុខាភិបាល។កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តទៅនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) រាជធានីភ្នំពេញ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ