ឯកឧត្តម ម៉ម សូណង់ដូ ចុះបេសកកម្មប្រមូលព័ត៌មានករណិវិវាទដីធ្លីនៅខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសុក្រ ០៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធាន ព្រមទាំងឯកឧត្តម ជឹម សាវ៉ុង មន្ត្រីតំណាងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៃលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តម ផាត់ សុីកាន ទីប្រឹក្សារាជរដ្ឋាភិបាល និង ឯកឧត្តម យ៉ែម បូរិន ទីប្រឹក្សារាជរដ្ឋាភិបាល បានចុះទៅសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងការមិនចុះសម្រុងគ្នារវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចក្រុងបាត់ដំបងលើវិធានការរដ្ឋបាលក្នុងការបែងចែកសុវត្ថិភាពលំនៅដ្ឋានជូនប្រជាពលរដ្ឋដែលរស់នៅលើទីតាំងដីអតីតគម្រោងសួនទីរួមខេត្តបាត់ដំបង ឋិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រង់ចំណុចភូមិសាស្ត្រ ភូមិចំការឬស្សី ភូមិ១៣មករា និងភូមិអូរខ្ជាយ ។ឯកឧត្តមប្រធានប្រតិភូ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីតាំងខាងលើ ដើម្បីសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានស្តីពីករណីនេះ ហើយបានរកឃើញនូវតម្រុយនៃភាពមិនចុះសម្រុងគ្នានោះ មុននឹងត្រូវបន្តស្វែងយល់បន្ថែមអំពីហេតុផលដែលជាទស្សនៈរបស់អាជ្ញាធររដ្ឋពាក់ព័ន្ធ ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ