ប្រតិភូគណបក្សសំបុកឃ្មុំចុះទៅជួបប្រជាពលរដ្ឋនៅចំណុចភូមិសាស្ត្រជាក់ស្តែងនៅខេត្តកណ្តាល

នៅព្រឹកថ្ងៃច័ន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៩ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដឹកនាំដោយឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងមានសមាសភាពចូលរួម ឯកឧត្តម ជឹម សាវ៉ុង មន្ត្រីលេខាធិការដ្ឋានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តំណាងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឯកឧត្តម ផាត់ ស៊ីកាន ទីប្រឹក្សារាជរដ្ឋាភិបាល និង ឯកឧត្តម យ៉ែម បូរិន ទីប្រឹក្សារាជរដ្ឋាភិបាល បានចុះទៅជួបប្រជាពលរដ្ឋនៅចំណុចភូមិសាស្ត្រជាក់ស្តែង គឺចំណុចកន្លែងព្រា ចំនួន ២៦គ្រួសារ និងចំនួន ៣៥គ្រួសារទៀត នៅចំណុចជ្រោយប្រយ៉ាប ឋិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។តាមការអះអាងពីប្រពលរដ្ឋនៅចំណុចកន្លែងព្រាថា មន្ត្រីសូរិយោដីស្រុកខ្សាច់កណ្តាល មិនព្រមចេញប័ណ្ណកម្មសិទ្ធិដី្លធ្លីស្របច្បាប់ឲ្យនោះទេ ក្រោយពីបានចុះវាស់វែងដីប្រជាពលរដ្ឋកាលពីឆ្នាំ២០១៧ កន្លងទៅ ។ ចំណែកឯ ដីនៅចំណុចជ្រោយប្រយ៉ាបវិញ គឺមិនព្រមចុះវាស់វែងជូនប្រជាពលរដ្ឋនោះឡើយ ។ឯកឧត្តមប្រធាន ម៉ម សូណង់ដូ បានធ្វើការសំណេះសំណាល និងសួរនាំប្រជាពរលដ្ឋនៅទីនោះ ដើម្បីឲ្យបានយល់ដឹងបន្ថែមអំពីបញ្ហាខាងលើនេះ និងប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនឹងបន្តសិក្សាស្រាវជ្រាវរកតម្រុយ និងភាពមិនប្រកតីពាក់ព័ន្ធករណីខាងលើជាបន្តទៀត៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ