ប្រជាពលរដ្ឋរស់នៅលើដីសមាហរណកម្រខេត្តកោះកុង មានការអបអរសាទរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចតេជោ ហ៊ុន សែន ន

ប្រជាពលរដ្ឋរស់នៅលើដីសមាហរណកម្ម នៅចំណុចកូនកុកចាស់ ឋិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានការអបអរសាទរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចេញនូវ សជណ ទាក់ទងនឹង របាយការណ៍សង្ខេបអំពីលទ្ធិផលការចុះសិក្សា និងប្រមូលព័ត៌មានរបស់ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុុកឃ្មុំសង្គមប្រជាធិបតេយ្យ លើបញ្ហាដីធ្លី និងរុះរើផ្ទះពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៩គ្រួសារ និងការរំលោភយកដីធ្លីក្នុងតំបន់រស់នៅរបស់ប្រជាពលរដ្ឋលើដីសមាហរណកម្ម ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ព្រមទាំងបានចាត់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យប្រើកណ្តាប់ដៃដែករបស់ឯកឧត្តមនៅក្នុងដំណោះស្រាយនោះ ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ