សមាជវិសាមញ្ញគណបក្សសំបុកឃ្មុំ

នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានឯកភាពគ្នារៀបចំសមាជវិសាមញ្ញគណបក្សនៅទីស្នាក់ការកណ្តាលគណបក្ស មានអស័យដ្ឋាន ផ្លូវទួលតាចាន់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។របៀបវារៈកម្មវិធីសមាជវិសាមញ្ញនោះមានបីចំណុចសំខាន់១-ជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្នាក់ជាតិបន្ថែមចូលទៅក្នុងរចនាសម្ព័ន្ធ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។២-ពង្រឹងរចនាសម្ព័ន្ធគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។៣-ពង្រឹងគោលនយោបាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។សមាជវិសាមញ្ញនេះមានសមាជិកចូលរូមចំនួន ៣៦០នាក់ ហើយចំនួនដែលតែងតាំងដាក់បញ្ចូលជាសមាជិកក្រុមប្រឹក្សាថ្នាក់ជាតិបន្ថែមមានចំនួន ១៩០ នាក់ ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ